តម្លៃប្រេងម៉ាស៊ូតឡើងកើន៥០រៀលដើមខែមិថុនានេះ ខណៈប្រេងសាំងរក្សាបាននៅតម្លៃដដែល

ដោយៈ សាវុធ

ភ្នំពេញៈ ប្រេងសាំងធម្មតារក្សាតម្លៃនៅដដែល៣.៨០០រៀលក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១ ដល់១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈម្លៃប្រេងម៉ាស៊ូតបានឡើងថ្លៃចំនួន៥០រៀល គឺ៣ ៤៥០រៀលក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅថ្ងៃទី១ ខែមិថុនានេះថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារថ្លៃអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវលក់៣.៩៦០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង៣,៦១០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here