ចំណេះដឹង! តើ​អ្នក​គួរ​ទិញ​ធានារ៉ាប់រង​នៅ​ពេល​ណា?

ដោយៈ សាវុធ

ភ្នំពេញៈ ដំណាក់កាល ៣ធំៗ ដែលអ្នកគួរសម្រេចចិត្តប្រើប្រាស់ សេវាធានារ៉ាប់រង ដើម្បីធានាបាននូវទំនុកចិត្ត និងទំនុកបម្រុងផ្នែកហិរញ្ញវត្ថុ ជូនដល់មនុស្សជាទីស្រលាញ់របស់អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) នៅពេលអ្នកជិតចូលនិវត្តន៍
ពេលអ្នកចូលនិវត្តន៍ ធានារ៉ាប់រងនឹងមានតួនាទីសំខាន់ សម្រាប់ជួយសម្របសម្រួ លជីវិតរបស់អ្នក ជាពិសេសនៅពេលដែលមានជម្ងឺឈឺថ្ងាត់ ដែលត្រូវការប្រាក់ចាំបាច់សម្រាប់ចំណាយ។ ទោះបីជាអ្នកសម្បូរកូនចៅក៏ដោយ ក៏អ្នកមិនអាចរំពឹងលើពួកគេទាំង ស្រុងដែរ។ អាស្រយ័ហេតុនេះហើយ ធានារ៉ាប់រងជាជម្រើសល្អ។

ទី២) នៅពេលអ្នកមានកូន
កូនៗពឹងផ្អែកទាំងស្រុង ទៅលើឱពុកម្ដាយរបស់ពួកគេ ខាងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្ដប់លើតាំងពីការហូបចុក សំលៀកបំពាក់ និងការសិក្សាជាដើម។ ឪពុកម្ដាយគួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ដើម្បីធានាអនាគតរបស់កូនៗ ក្នុងករណីអពមង្គលណាមួយកើតមានឡើងលើឱពុកម្ដាយ។

ទី៣) នៅពេលដៃគូរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នក
វាអាចជារឿងចាំបាច់ ដែលអ្នកគួរប្រើសេវាធានារ៉ាប់រងអាយុជីវិត ប្រសិនបើដៃគូរបស់អ្នកសង្ឃឹម លើការរកចំណូលរបស់អ្នកសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាពិការភាពឬស្លាប់នោះ អ្នកពិតជាមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់អ្នក រស់នៅដោយគ្មានទីពឹងនាក់នោះទេ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here