គន្លឹះរៀបចំហិរញ្ញវត្ថុទាំង៣ចំណុចនេះ សម្រាប់សហគ្រិនក្មេងខ្ចីទាំងឡាយ

ដោយៈ សាវុធ

ភ្នំពេញៈ សម្រាប់សហគ្រិនវ័យក្មេងទាំងឡាយនៅកម្ពុជា វាប្រាកដជាមានការលំបាកក្នុងរៀបចំទុកដាក់ ចាយវាយ និងសន្សំដើម្បីធ្វើឲ្យហិរញ្ញវត្ថុដែលមាននៅក្នុងដៃមានប្រសិទ្ធភាពនិងស្ថេរភាពសម្រាប់មុខជំនួញរបស់អ្នក។

ខាងក្រោមនេះជាដំបូន្មានខ្លះៗដែលសហគ្រិននានា ពុំគួរមើលរំលងនិងគួរសិក្សារៀនសូត្របន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ពិនិត្យមើលឥណទានរបស់អ្នក

ប្រជាជនខ្មែរភាគច្រើន មិនសូវចាប់អារម្មណ៌ពីពិន្ទុឥណទានរបស់ពួកគេឡើយ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងជំពូកក្រុមនេះ អ្នកចាំបាច់ត្រូវស្ទុះស្ទា ខ្វាត់​ខ្វែងស្នើសុំរបាយការណ៍ឥណទាន ពីធនាគារដោយឥតគិតថ្លៃ។ ព្រោះថានៅពេលដែលអ្នកដឹងអំពីពិន្ទុនិងស្ថានភាពរបស់អ្នកហើយ វាបង្កភាពងាយស្រួលសម្រាប់អ្នក ក្នុងការសន្សំពិន្ទុបន្ថែម ដើម្បីជាប្រយោជន៍ដល់មុខជំនួញរបស់អ្នក និងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទី២) សន្សំសំចៃតាមដែលអាចទៅរួច

វាប្រហែលជាពិបាកបន្ដិច នៅពេលដំបូង ក្នុងការកាត់បន្ថយការចាយវាយរបស់អ្នកប្រចាំថ្ងៃ ដើម្បីសន្សំលុយខ្លះក្នុងការវិនិយោគជំនួញរបស់អ្នក។ អ្នកមិនចាំបាច់កាត់បន្ថយចំណាយទាំងស្រុងនោះទេ សន្សំក្បាលកាក់ក៏អាចជួយសម្រួលអ្នកខ្លះដែរ។

ឧទាហរណ៍៖ បើអ្នកចូលចិត្តញាំកាហ្វេប្រ៊េន មួយកែវ៥ដុល្លារ នោះអ្នកគប្បីកាត់បន្ថយមកញាំកាហ្វេឆុងខ្លួនឯងនៅផ្ទះវិញ។

ទី៣) ស្វែងរកអ្នកផ្ដល់ដំបូន្មានផ្ទាល់ខ្លួន

សម្រាប់ចំណុចនេះ​ ប្រហែលជាមិនសូវនិយម ក្នុងស្រទាប់ប្រជាជនខ្មែរនោះទេ ប៉ុន្ដែការដែលមានមនុស្សម្នាក់ ដែលមានបទពិសោធន៍ ក្នុងការផ្ដល់ដំបូន្មានដល់អ្នកជាការល្អ សម្រាប់សហគ្រិនថ្មីថ្មោង។ អ្នកទាំងនោះអាចជួយឲ្យអ្នករីកចម្រើន និងផ្ដល់មេរៀនជីវិតនានាដល់អ្នក សម្រាប់ការធ្វើជំនួញ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here