ចំណេះដឹងថ្មីៈតើកិច្ចសន្យាជួលផ្ទះឲ្យក្រុមហ៊ុនឬជនបរទេសភាគីទាំង២ត្រូវធ្វើបែបណា

 ដោយៈ គង់ ម៉ាលីនណា

  ភ្នំពេញៈ កិច្ចសន្យាជួលផ្ទះឬអចលនទ្រព្យ មានទម្រង់និងបែបបទខុសៗគ្នា ដែលម្ចាស់អចលនវត្ថុ និងអ្នកជួលត្រូវការរៀបចំកុងត្រាច្បាស់លាស់ និងមានលាយលក្ខអក្សរ និងតាមរយៈផ្ទាល់មាត់ផងដែរ។

យោងតាមក្រមរដ្ឋប្បវេណីបានឲ្យដឹងថា កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ ប៉ុន្តែដើម្បីជៀសវាងបញ្ហា ក្នុងករណីដែលអ្នកជួលក្នុងទ្រង់​ទ្រាយធំជួលឱ្យក្រុមហ៊ុន ឬជនបរទេស កិច្ចសន្យាត្រូវធ្វើឡើងក្រោមការដឹងឮពីអាជ្ញាធរ ឬមេធាវី។

ការដឹងឮនេះ អាចធ្វើបានដោយភាគីទាំង២ យកកិច្ចសន្យាជួល ទៅឃុំសង្កាត់ ជាមួយនឹងសាក្សី ដើម្បីឱ្យមន្រ្តីឃុំសង្កាត់បោះត្រាទទួលដឹងឮ។ លើសពីនេះ បើជួលឱ្យជនបរទេសភាគីទាំង២ គួរធ្វើការបញ្ជាក់ទីលំនៅរបស់ជនបរទេសនោះឱ្យបានច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ បើការជួលធ្វើឡើងក្នុងរយៈពេលវែងលើសពី១៥ឆ្នាំ ឬដល់ទៅ ៥០ឆ្នាំ ភាគីទាំង២ ត្រូវធ្វើឯកសារកិច្ចសន្យាចំណារជាមួយនឹងអាជ្ញាធរសុរិយោដី។

LEAVE A REPLY

Please enter your comment!
Please enter your name here