ចំណេះដឹងហិរញ្ញវតត្ថុ! អ្នកគួរប្រើសេវាធនាគារអនឡាញក្រោមហេតុផលទាំង៣នេះ

ដោយៈ សាវុធ

ភ្នំពេញៈ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យ ដែលទាមទារតម្រូវការអ៊ីនធឺណេតច្រើន សូម្បីតែធនាគារសព្វថ្ងៃនេះ ក៏មានតាមប្រព័ន្ធអ៊ីនធឺណេតឬអនឡាញដែរ។ ខាងក្រោមនេះជាហេតុផលទាំង៣ ដែលអ្នកគួរប្រើប្រាស់សេវាធនាគារអនឡាញ។

ទី១) គ្រប់គ្រងលំហូរហិរញ្ញវត្ថុរបស់អ្នក កាន់តែមានប្រសិទ្ធិភាព

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេវាធនាគារអនឡាញធ្វើឱ្យអ្នក មានភាពងាយស្រួលក្នុងការគ្រប់គ្រង ចំណាយនិងចំណូលរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចទទួលបានការផ្ដល់ដំណឹង ក្នុងករណីថ្លៃទូទាត់សេវាដល់ពេលកំណត់ និងនៅពេលអ្នកដកប្រាក់ឬដាក់ប្រាក់ក្នុងគណនីជាដើម។

ទី២) ចូលកាន់កាប់គណនីរបស់អ្នក បានគ្រប់ពេលគ្រប់ទីកន្លែង

ឆែកមើលគណនីរបស់អ្នក និងធ្វើប្រតិបត្តិការទូទាត់ប្រាក់ នៅគ្រប់ទីកន្លែងនិងពេលវេលា មិនថាពេលល្ងាច ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ របៀបនេះ អ្នកនឹងពេញចិត្តប្រើប្រាស់ សេវាធនាគារអនឡាញ។

ទី៣) ងាយស្រួលក្នុងការផ្ដល់និងទទួលប្រាក់បៀវត្សរ៍

អ្នកងាយស្រួលផ្ដល់ប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់អ្នក តាមរយៈសេវាធនាគារអនឡាញ។ ប្រសិនបើអ្នកជាបុគ្គលិកវិញ អ្នកក៏មានភាពងាយស្រួលដែរ ក្នុងការទទួកយកប្រាក់ខែយ៉ាងមានសុវត្ថិភាព ដោយមិនចាំបាច់ទទួលដោយផ្ទាល់ ពីកន្លែងធ្វើការរបស់អ្នក ឬទៅដល់ធនាគារដោយផ្ទាល់។

ទាំងនេះហើយជាមូលហេតុដែលអ្នកគួរ ប្រើប្រាស់សេវាធនាគារអនឡាញ ពីព្រោះវាសន្សំពេលវេលានិងកម្លាំងថាមពលរបស់អ្នក។ មានធនាគារអនឡាញនៅក្នុងដៃ ដូចជាមានធនាគារមួយដែលដំណើរការ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្ដាហ៍៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here