ក្រុមហ៊ុន​ច្បាប់ Kudun and Partner ទិញយក​ក្រុមហ៊ុន​មួយ​ដែល​ទទួលបាន​សិទ្ធិអភិវឌ្ឍ​គម្រោង​ថាមពល​សូ​ឡា​នៅ​កម្ពុជា

ដោយៈ​សុខុម

ភ្នំពេញ: ក្រុមហ៊ុន​ច្បាប់ Kudun &Partners បាន​តំណាងឱ្យ​ក្រុមហ៊ុន​ថៃ B.Grimm Power Public Company Limited នៅក្នុង​ការទិញ​យក​ភាគហ៊ុន១០០% ក្នុង​ក្រុមហ៊ុន​មួយ ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​ថាមពល​សូ​ឡា ដំឡើង​លើដី​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា។

យោងតាម​គេហទំព័រ Off Grid Energy Independence ចុះផ្សាយ​កាលពី​ថ្ងៃទី១៨ ឧសភា​ឱ្យដឹងថា នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ថាមពល​សូ​ឡា​នេះ មាន​ការចុះ​កិច្ចព្រមព្រៀង​ទិញយក​ថាមពល​អគ្គិសនី ទំហំ៣០មេ​ហ្គា​វ៉ា​ត់​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) សម្រាប់​រយៈពេល២០ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន B.Grimm ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចំណា ស់​បំផុត និងធំៗបំផុត​នៅក្នុង​ប្រទេស​ថៃ។ នៅពេល​ដំណើរការ​ទិញយក​ភាគហ៊ុន​នេះ​រួចរាល់​ជា​ស្ថាពរ ក្រុមហ៊ុន​ច្បាប់​ខាងលើនេះ នឹង​នៅតែ​បន្ត​ជួយ​ដល់​ក្រុមហ៊ុន B.Grimm នៅក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍ គម្រោង​រួមទាំង​ការរៀបចំ និង​ការបញ្ចប់​ការសាងសង់ ព្រមទាំង​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ផងដែរ។

នេះ​គឺជា​គម្រោង​ថាមពល​សូ​ឡា ដែល​ដំឡើង​នៅលើ​ដី​ដ៏​ធំ​ដំបូងបង្អស់ នៅ​ប្រ​ទេ ស​កម្ពុជា និង​ជា​គម្រោង​មួយ ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​ផលិត​ថាមពល កកើត​ឡើងវិញ​នៅក្នុង​ប្រទេស។ កម្ពុជា​បាន និង​កំពុង​ជួប​ការខ្វះខាត​ថាមពល​អគ្គិសនី ដែលមាន​តម្រូវ​ការកើនឡើង​ឥតឈប់ឈរ។

ថ្វីបើ​សម្បូរ​ពន្លឺព្រះអាទិត្យ​យ៉ាងណាក្ដី ក៏​ប្រទេស​កម្ពុជា នៅតែ​ខ្វះខាត​ថាមពល​កកើត​ឡើងវិញ​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន​ថាមពល​អគ្គិសនី ដែល​ផលិត​បាន​ពី​ពន្លឺ​ព្រះ​អាទិ ត្យ​មាន​ទំហំ​ត្រឹមតែ១០មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here