ជប៉ុន​លៃ​ទុក​ថវិកា៣,៤ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​បៃតង​ដើម្បី​ព​ន្លឿ​ន​ការស្រាវជ្រាវអ៊ីដ្រូសែន

ដោយៈ​សុខុម

តូ​ក្យូៈ រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី១៨ ឧសភា​ថា ខ្លួន​នឹង​លៃ​ទុក​ថវិកា៣,៤ពាន់​លាន​ដុល្លារ​អាមេរិក ពី​មូលនិធិ​បៃតង (Green Fund) សម្រាប់​គម្រោង២ ដើម្បី​ព​ន្លឿ​ន​ការស្រាវជ្រាវ & ការអភិវឌ្ឍន៍ (Research and Development- R&D) និង​ការលើកកម្ពស់​ការប្រើប្រាស់​អ៊ីដ្រូសែន ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA។

ជប៉ុន​បានបង្ហាញ​គោលដៅ ប្រកបដោយ​មហិច្ឆតា​មួយ​កាលពី​ខែធ្នូ ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​អ៊ីដ្រូសែន​ក្នុងប្រទេស​នេះ ពី​ប្រមាណ២លាន​តោន​ក្នុង​មួយឆ្នាំ​នាពេល​បច្ចុប្បន្ន ឱ្យដល់៣លាន​តោន​ក្នុង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ២០៣០ និង​ឱ្យដល់២០លាន​តោន​ក្នុង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ២០៥០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ក្រសួង​ឧស្សាហកម្ម​ឱ្យដឹងថា កាលពី​ថ្ងៃ​អង្គារ​ទី១៨ ឧសភា អង្គការ​អភិវឌ្ឍន៍​ថាមពល​ថ្មី និង​បច្ចេកវិទ្យា​ឧស្សាហកម្ម (NEDO) ដែលជា​ទីភ្នាក់ងារ R&D គ្រប់គ្រង​ដោយ​រដ្ឋ បានចាប់ផ្ដើម​ទទួលយក​ពាក្យស្នើសុំ សម្រាប់​គម្រោង​អ៊ីដ្រូសែន​ចំនួន។

គម្រោង​ទាំង២នេះ នឹង​ទទួលបាន​ថវិកា​ពី​មូលនិធិ​នវានុវត្តន៍​បៃតង របស់​រដ្ឋាភិបាល​ជប៉ុន​ជាមួយនឹង​ទំហំ​ជាង១៨ពាន់​លាន​ដុល្លារ។ មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​ប្រទេស​ជប៉ុន ឱ្យសម្រេចបាន​គោលដៅ​កាត់បន្ថយ ការ​បំ​ភាយ​ឧស្ម័ន​កាបូន      ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ។

គម្រោង​ទាំងនេះ ស្ថិតក្នុង​ចំណោម​គម្រោង​ចំនួន១៨ ដែល​ក្រសួង​ឧស្សាហកម្ម​បានប្រកាស​កា​លពី​ខែ​មុន។

អ៊ីដ្រូសែន​ភាគច្រើន ត្រូវបាន​ផលិត​ចេញពី​ឧស្ម័ន​ធម្មជាតិ ឬ​ធ្យូងថ្ម។ ភាគច្រើន​គេ​ប្រើប្រាស់​វា​សម្រាប់​ចម្រាញ់​ប្រេង និង​ដើម្បី​ផលិត​អា​ម៉ូ​នី​ញាក់ (ammonia) សម្រាប់ធ្វើ​ជី។ ទោះជា​យ៉ាងណា តាម​ការរំពឹងទុក​ថា នៅ​ថ្ងៃ​អនាគត​តម្រូវការ​អ៊ីដ្រូសែន​នឹង​កើនឡើង​ក្នុង​វិស័យ​ជាច្រើន​ទៀត​ដូច​ជាការ​ជញ្ជូន ការកសាង និង​ការផលិត​ថាមពល​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here