ដោយៈ សាវុធ
ភ្នំពេញៈ ការប្រើប្រាស់កាតឥណទាន មិនអាចក្លាយខ្លួនជាអ្នកមានទេ ប៉ុន្តែនឹងអាចជួយអ្នកបានច្រើន។ អ្នកដឹងទេ តើកាតឥណទានណាមួយដែលល្អបំផុត?។
អានអត្ថបទនេះ ដើម្បីស្វែងយល់ថា កាតឥណទានណាដែលសាកសមបំផុត សម្រាប់អ្នក តើអ្វីទៅដែលអ្នកត្រូវពិចារណា ក្នុងការទិញអ្វីមួយ? តម្លៃ? គុណភាព? សេវាកម្ម? ភាពងាយស្រួល?
មនុស្សម្នាក់ៗមានការគិតខុសៗគ្នា ទាំងនេះជាគន្លឹះសំខាន់ៗ សម្រាប់អ្នកក្នុងការជ្រើសរើសកាតឥណទានដ៏ត្រឹមត្រូវ៖
ទី១) ពិនិត្យមើលម៉ាកផលិតផល
នៅក្នុងប្រទេសកម្ពុជាមានម៉ាកផលិតផលជាច្រើន ឯកាតឥណទានម៉ាកល្បីៗនៅក្នុងពិភពលោកមានដូចជា កាតវីសា កាតម៉ាស្ទ័រ American Express, JCB, Union Pay ។ល។ ម៉ាកផលិតផលល្បីជាងគេ ក្នុងចំណោមកាតទាំងនេះគឺ កាតវីសា នឹង កាតម៉ាស្ទ័រ។ ប្រសិនអ្នកទើបតែប្រើកាតឥណទានដំបូង នោះអ្នកគួរតែជ្រើសរើសកាតណាមួយ ក្នុងចំណោមកាតទាំងនោះ។
ទី២) ត្រួតពិនិត្យអតិបរមានៃការទិញ
ការដកប្រាក់ដោយមានការកំណត់ ជារឿងសំខាន់ណាស់សម្រាប់អ្នក។ តើអ្នកនឹងធ្វើដូចម្តេចពេល ដែលកាតឥណទានរបស់អ្នកមិនដំណើរការ ពីព្រោះអ្នកចំណាយលើសពីការកំណត់ ? គួរតែស្វែងយល់ពីបញ្ហានេះ មុនពេលប្រើកាតចំណាយ។
ទី៣) ពិនិត្យមើលតម្លៃប្រចាំឆ្នាំ
តម្លៃដែលថោកបំផុតចាប់ពី៥ ទៅ១០ដុល្លារ ក្នុងមួយឆ្នាំ។ នេះគឺជាការចំណាយបន្ថែម ដូចនេះកាលដែលមានតម្លៃថោកគឺកាន់តែប្រសើរ ប៉ុន្តែវាមានភាពមិនល្អ ប្រសិនបើតម្លៃសេវាកម្មថ្លៃ។
ទី៤) ពិនិត្យរង្វាន់
អ្នកអាចទទួលបានសារៈប្រយោជន៍ជាច្រើន ពីកាតឥណទានដូចជា ពិន្ទុ ការបញ្ចុះតម្លៃ ការធានារ៉ាប់រង ពិន្ទុចម្ងាយនៃការហោះហើរ ល ។ តើមួយណាដែលអ្នកចង់បានជាងគេ?។
ពេលខ្លះការសន្សំពិន្ទុ អាចបញ្ចូលតម្លៃសេវាប្រចាំឆ្នាំ។ ពេលដែលអ្នកទិញឥវ៉ាន់លើប្រព័ន្ធវេបសាយ ចំណាយប្រាក់ច្រើន ឬអ្នកខ្វល់ពីសុវត្ថិភាព នោះកាតឥណទាននឹងអាចជួយអ្នកបាន៕ Spean៕