ម​ហ​សេដ្ឋី​អចលនទ្រព្យ Robert Kiyosaki: អ្នក​មិនគួរ​និយាយ “ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​វា​ទេ”

ដោយៈ ប៊ី

ភ្នំពេញៈ ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ល្បី “ឪពុក​មាន ឪពុក​ក្រ ឬ​Rich Dad Poor” ដែលជា​សៀវភៅ​ចំណេះដឹង​ហិរញ្ញវត្ថុ​លេខ១លើ​ពិភពលោក លោក​Robert Kiyosaki បាន​ប្រ​កួ​ប្រជែង​ប្រជែង និង​ផ្លាស់ប្តូរ​របៀប​គិត​របស់​មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​អំពី​លុយ។

លោក​គឺជា​សហគ្រិន​អ្នក​អប់រំ​និង​អ្នកវិនិយោគ​ដែល​ជឿជាក់ថា ពិភពលោក​ត្រូវការ​សហគ្រិន​កាន់តែច្រើន​បន្ថែមទៀត។ ដោយមាន​ទស្សនវិស័យ​លើ​លុយ និង​ការវិនិយោគ លោក Robert Kiyosaki ដែល​មហាសេដ្ឋី​អចលនទ្រព្យ ទទួលបាន​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ ហើយ​បាន​ក្លាយជា​អ្នកតស៊ូ​មតិ សម្រាប់​ការអប់រំ​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​អ្នកនឹង​ផ្តល់​ដំបូន្មាន​អ្វីខ្លះ​ដល់​មនុស្ស​ក្មេង​អំពី​លុយ?

លោក Robert Kiyosaki: ជ្រើសរើស​គ្រូ​របស់​អ្នក​ដោយ​ឆ្លាត​វៃ។ ផ្នែក​ដ៏​សំខាន់បំផុត​នៃ​អចលនទ្រព្យ ដែល​យើង​កាន់កាប់​គឺមាន​ទំហំ​ប្រាំមួយ​អ៊ីង រវាង​ត្រចៀក​ខាងឆ្វេង និង​ត្រចៀក​ខាងស្តាំ​របស់​យើង។ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​កាលពី​ក្មែ​ង ឱ្យ​ប្រយ័ត្នប្រយែង​បំផុត​អំពី​គំនិត ដែល​បាន​វិនិយោគ​នៅក្នុង​ផ្នែក​នៃ​អចលនទ្រព្យ​នោះ។

តើ​អ្វីដែល​ល្អ​បំផុត​ដែល​អ្នក​បានធ្វើ​ដើម្បី​កែលម្អ​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក?

លោក Robert Kiyosaki: អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា​វិនិយោគ​ជា​រៀងរាល់​ត្រីមាស។ ថ្ងៃនេះ ខ្ញុំ​ចូលរួម​សិក្ខាសាលា​រាល់ថ្ងៃ​តាម YouTube។ ថ្ងៃនេះ ខ្ញុំ​អាច​ជួប​គ្រូល្អៗ តាម​កាលវិភាគ​របស់​ខ្ញុំ ហើយ​ពួកគេ​បង្រៀន​ដោយ​ឥតគិតថ្លៃ។

តើ​មាន​វិធីសាស្ត្រ ឬ​ឧបករណ៍ងាយៗអ្វីខ្លះ​ដែល​មនុស្ស​អាច​ប្រើ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ពួកគេ​កំពុង​គិត​អំពី​ប្រាក់​របស់​ពួកគេ​ដោយ​ឆ្លាត​វៃ?

លោក Robert Kiyosaki: ខ្ញុំ​ហាម​ខ្លួនឯង​មិនឱ្យ​និយាយថា “ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​វា​បានទេ។ ខ្ញុំ​បានដាក់​វិន័យ​ឱ្យ​ខ្ញុំ​សួរ​ជំនួស​វិញ​ថា “តើ​ខ្ញុំ​អាច​ទិញ​វា​បាន​យ៉ាងដូចម្តេច?” ការ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​អាច​ទិញ​វា​បាន​ដោយ​របៀប​ណា នឹងធ្វើ​ឱ្យមាន​ការបើក​ទូលាយ និង​បង្កើត​ការប្រកួតប្រជែង​ក្នុង​គំនិត​ខ្ញុំ ដើម្បី​គិត។ ពាក្យ ដែល​យើង​និយាយ​ទៅកាន់​ខ្លួន​យើង និង​ពាក្យ​ដែល​យើង​ជឿជាក់​គឺជា​កម្លាំង ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​ពិភពលោក។ តាម​បទពិសោធន៍​របស់ខ្ញុំ​និយាយថា “ខ្ញុំ​មិនអាច​មានលទ្ធភាព​ទិញ​វា” គឺជា​អ្វីដែល​ប្រជាជន​ក្រីក្រ​និយាយ។ នោះ​ហើយ​ជា​មូល​ហេតុដែល​ពួកគេ​ក្រីក្រ។ វា​មាន​ភាពខុសគ្នា​រវាង “គ្មាន​បាក់” និង “ក្រ” ។ ភាពក្រីក្រ​គឺជា​ផ្នែក​មួយ​ក្នុង​ចិត្ត ដែល​យើងទាំងអស់គ្នា​មានអំណាច​ដើម្បី​ផ្លាស់ប្តូរ​វា​បាន។

តើ​កំហុស​អ្វី​ធំ​បំផុត​ដែល​មនុស្ស​ធ្វើ​នៅពេល​គ្រប់គ្រង​បំណុល?

លោក Robert Kiyosaki: បើ​គ្មាន​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ទេ មនុស្ស​ភាគច្រើន​មិនដឹងថា​មាន​បំណុល​ពីរ​ប្រភេទ គឺ​បំណុល​ល្អ និង​បំណុល​អាក្រក់។ បំណុល​ល្អ​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​អ្នកមាន ហើយ​បំណុល​មិនល្អ​ធ្វើឱ្យ​ខ្ញុំ​ក្រ។ ជំនាញ​មួយ​ដែល​អ្នកវិនិយោគម្នាក់ៗត្រូវតែមាន​គឺ​សមត្ថភាព​ក្នុង​ការយល់​ពី​បំណុល និង​វិធី​ប្រើប្រាស់​បំណុល ដើម្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នកមាន មិនមែន​ក្រ​ជាងគេ​នោះទេ។ ជនជាតិ​អាមេរិក​ជា​មធ្យម​មាន​បន្ទុក​បំណុល​អាក្រក់។ នោះ​គឺជា​តម្លៃ​នៃ​ការមិន​ការពារ​អចលនទ្រព្យ​ប្រាំមួយ​អ៊ី​ញ​ទាំងនោះ​រវាង​ត្រចៀក​ខាងឆ្វេង និង​ត្រចៀក​ខាងស្តាំ​របស់​អ្នក។ ស្វែងរក និង​ឆ្លៀត​យក​ឱកាស​ដើម្បី​ទទួលបាន​ភាព​វៃឆ្លាត​អំពី​ប្រាក់…និង​វិធី​ប្រើប្រាស់​បំណុល​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here