លោក​ស៊ុន ចាន់ថុលៈ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ ជា​គំរោង​យុទ្ធសាស្ត្រ​មួយសំរាប់​ចែកចាយ​ទំនិញ

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាងថា មជ្ឈមណ្ឌល​ភស្តុ​រកម្ម​ភ្នំពេញ ជា​គំរោង​យុ​ទ្ឋ​សាស្ត្រ​មួយ​សម្រាប់​ចែកចាយ​ទំនិញ​លើ​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​នានា ពិសេស​កម្ពុជា​ស្ថិតនៅ​ចំ​ចំណុចកណ្តាល នៃ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទ​ន្មេ​មេគង្គ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ដែល​ទើប​តែងតាំង​ថ្មី​កាលពី​ថ្ងៃទី១១ ឧសភា​កន្លងមក​ថា ក្រសួង​បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់​សាធារណរដ្ឋ​សិង្ហ​បុរី ជា​ដៃគូ​ឯកជន​ដើម្បី​សិក្សា និង​អភិវឌ្ឍ​សំណើ​គម្រោង មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ (Phnom Penh Logistics Complex PPLC)និង​ភារកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ (Framework Agreement – FA) ជាមួយ​ក្រុមហ៊ុន YCH និង​ក្រុមហ៊ុន IA ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា “នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស ជាមួយនឹង​ការគាំទ្រ​ពី​បណ្តាញ​ផ្លូវ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើរតួនាទី​ក្នុងការ​ចែកចាយ​ទំនិញ​នៅក្នុង​ប្រទេស និង​ជា​ចំណុច​ត​ភ្ជាប់​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​រួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស និង​អាច​បម្រើ​ជា​មណ្ឌល ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ក្នុង​តំបន់​ផងដែរ ដោយហេតុថា​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ចំ​កណ្តាល ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ។

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាត់ទុក​វត្តមាន​ឯកអគ្គរដ្ឋទូត​ថ្មី សិង្ហ​បុរី ពិតជា​មាន​សារៈ សំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា-សិង្ហ​បុរី​ឱ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ខ្លាំង។

លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី​ឯកអគ្គរដ្ឋទូត ដែល​ទើប​ទទួលបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា “បេសកកម្ម​ការទូតរ​បស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​គឺ​ពិតជា​មាន​សារៈ សំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា-សិង្ហ​បុរី​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត” ។

លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​បំណង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ រវាង​ប្រទេស​ទាំងពីរ​សិង្ហ​បុរី-កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ ឡើង​ថែមទៀត តាមរយៈ​បេសកកម្ម​ការទូត​របស់​លោកស្រី​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here