ក្រុមហ៊ុន SoftBank ជប៉ុន​ប្រកាស​បោះទុន៦០លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្មនៅ​កម្ពុជា​និង​បណ្តា​ប្រទេស​មួយចំនួន

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន SoftBank Corp របស់​ជប៉ុន​បានប្រកាសថា ខ្លួន​នឹង​បង្កើត​សម្ព័ន្ធភាព​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន Axiata Digital Advertising Sdn (ADA) មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ទីផ្សារ​ឌីជីថល នៅក្នុង​ប្រទេស​អាស៊ី​ចំនួន៩ រួមមាន​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ កម្ពុជា ហ្វីលីពីន ស្រីលង្កា​បង់​ក្លា​ដែ​ស និង​កូរ៉េខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង​នេះ​បាន​បង្ហាញថា ក្រុមហ៊ុន SoftBank នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ៦០លាន​ដុល្លារ​អាមេរិក ក្នុងការ​ទិញយក​ភាគហ៊ុន​ជាង២៣% នៅក្នុង​ក្រុមហ៊ុន ADA។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុ​មុ​ហ៊ុន SoftBank នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។

តាមរយៈ​ភាពជា​ដៃគូ​វិនិយោគ​នេះ ក្រុមហ៊ុន SoftBank នឹង​ប្រើប្រាស់​រចនាសម្ព័ន្ធ​ជំនួយ​ដល់​ការលក់ និង​អតិថិជន​របស់ ADA ក៏ដូចជា​ទិន្នន័យ និង​ជំនាញ​អាជីវកម្ម​AI ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម ទីផ្សារ​ឌីជីថល​របស់ខ្លួន​នៅ​ទូទាំង​ទ្វីបអាស៊ី។ ក្រុមហ៊ុន SoftBank ក៏​នឹង​ធ្វើការ​ជាមួយ ADA ដើម្បី​បង្កើត​ការរួមបញ្ចូល​គ្នា ជាមួយនឹង​ដំណោះស្រាយ​ផ្ទាល់ខ្លួន និង​ដំណោះស្រាយ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ក្រុម​របស់ខ្លួន។

បន្ថែម​លើ​សេវាកម្មផ្សេងៗ ក្រុមហ៊ុន SoftBank ផ្តល់ជូន​នូវ​វេទិកា​អតិថិជន​ទិន្នន័យ “Treasure Data CDP” និង​ក្រុមហ៊ុន​ក្រុម LINE Corporation ផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​ប្រភេទ​ដល់​សហគ្រាសផ្សេង។ ក្នុង​ភាពជា​ដៃគូ​ជាមួយ ADA ក្រុមហ៊ុន SoftBank នឹង​ស្នើ និង​ផ្តល់​ដំណោះស្រាយ ដែល​រួមបញ្ចូល​ដំណោះស្រាយ និង​វិធីសាស្ត្រ​របស់​ក្រុមហ៊ុន​នៅ​អាស៊ី ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​ឌីជីថល។

ភាពខ្លាំង​របស់ ADA គឺ​បច្ចេកវិទ្យា AI ដែលមាន​ទិន​ន្ន័​អ្នកប្រើប្រាស់​ចំនួន៣៧៥លាន​នាក់​របស់​ខ្លន នៅ​ទូទាំង​តំបន់។ ក្រុមហ៊ុន​ប្រើប្រាស់​ទិន្នន័យ​ដ៏​ស៊ីជម្រៅ​នេះ ដើម្បី​ជួយ​អាជីវកម្ម និង​ម៉ាកល្បីៗ រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល និង​គាំទ្រ​ដល់​ការប្រតិបត្តិ ហើយ​ថែមទាំង​ផ្តល់​ការប្រឹក្សា​យោបល់ ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​របស់​ភាគី​ទី។

ក្រុមហ៊ុន SoftBank គឺ​ស្ថិតនៅក្រោម​ឆ័​ត្រ​របស់​ក្រុមហ៊ុន SoftBank Group Corp ដែលជា​ក្រុមហ៊ុន​ពហុ​ជាតិ​របស់​ជប៉ុន ដែលមាន​ទីស្នាក់ការ​ធំ​នៅ​មីណា​តូ ទីក្រុង​តូ​ក្យូ។ ក្រុមហ៊ុន SoftBank មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា ថាមពល និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជាច្រើន។ ក្រុមហ៊ុន ក៏​ដំណើរការ​មូលនិធិ Vision Fund ដែលជា​មូលនិធិ​មូលធន​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ពិភពលោក ដោយមាន​ដើមទុន​ជាង១០០ពាន់​លាន​ដុល្លារ។

ចំណែកឯ​ក្រុមហ៊ុន ADA គឺ​ផ្នែក​មួយ នៃ​ក្រុមហ៊ុន​ក្រុម​មេ Axiata Group របស់​ម៉ាឡេស៊ី ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នៅ​អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here