ខេត្ត​ភាគ​ខាងជើង​នឹងមាន​រោងចក្រ​ដុត​ធ្យូងថ្ម​តម្លៃ​ជាង២៩៤លាន​ដុល្លារ​ជា​ប្រវត្តិសាស្ត្រ

ដោយៈ វិវត្តន៍

ឧ​ត្ត​រ​មាន​ជ័​យៈ  ជា​លើកដំបូង​ហើយ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ខេត្ត​ភាគ​ខាងជើង​ប្រទេស នឹងមាន​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ របស់​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) ។

ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រោងចក្រ និង​បណ្តាញ​ចែកចាយ​ត​ភ្ជាប់​ទៅកាន់​អនុ​ស្ថានីយ​ខាងកើត​របស់​ខេត្តសៀមរាប បានបញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែកុម្ភៈ ឆ្នាំ ២០២០ បានអនុម័ត​ឱ្យ​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងតម្លៃ​វិនិយោគ២៩៤,៣លាន​ដុល្លារ។

តាម​ផែនការ​រោងចក្រ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២ ដោយ​ប្រើ​រ៉ែ​ធ្យូងថ្ម ដែលមាន​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​ឌី រ៉ា​ដូ បាន​ឲ្យ​ដឹង​ទៀតថា  ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុងមាន​ដំណើរការ​ទៅមុខ​ជាប្រចាំ ដោយ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ជិត​បញ្ចប់​អស់ហើយ ដោយនៅ​រង់ចាំតែ​ការយក​ម៉ាស៊ីន​មក​ដំឡើង​ប៉ុណ្ណោះ។

លោក​បន្តថា “បើតាម​ទិដ្ឋភាព​ការងារ គឺ​រោងចក្រ​នេះ​នឹង​អាច​ចាប់ដំណើរការ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល ដោយនៅ​ចុង​ឆ្នាំនេះ (២០២១) ក្រុមហ៊ុន​នឹងធ្វើ​តេស្ត​សាកល្បង​ម៉ាស៊ីន និង​នៅ​ដើមឆ្នាំ ២០២២ ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ” ។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូ​នា បាន​និយាយថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ពី៧០ ទៅ៨០ភាគរយ នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​សរុប ខណៈ​សល់​ពី​នោះ​បានមកពី​ការនាំ​ចូល​ពី​ប្រទេសជិតខាង។

លោក​បន្តថា “ការបង្កើន​ការផ្គត់ផ្គង់​ថាមពល ជាគោលការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យផ្សេងៗទៀត​ដែលជា​ស្នូល និង​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here