កំលាំងចលករ​ចំនួន៣ជួយ​រុញ​វិស័យ​អចលនទ្រព្យ​ឲ្យ​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ថ្ងៃទី២០កុម្ភៈ ជា​ព្រឹត្តិការណ៍​មួយ ដែល​បានធ្វើ​ឲ្យ​ស្រអាប់​ផ្ទៃមេឃ​កម្ពុជា ហើយ​បានធ្វើ​ឲ្យ​អាជីវកម្ម​នានា និង​អចលនទ្រព្យ​ស្ទើរ​ធ្លាក់​ដល់​សូន្យ ប៉ុន្តែ​សុទិដ្ឋិនិយម​បានចាប់ផ្តើម​ឡើងវិញ ជាមួយនឹង​ការថយចុះ​នូវ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ និង​ការបើកចំហរ​ការធ្វើដំណើ​រ​ឡើងវិញ លើកលែងតែ​តំបន់​ក្រហម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា វិស័យនេះ​នឹង​ងើប​ឡើងវិញ​ក្នុង​ត្រា៤ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ឆ្នាំមុន​ការវិនិយោគ​ក្នុង​វិស័យនេះ​បាន​ជួយផ្តល់​ភាព​ធន់​ទ្រាំ ក្នុង​សេដ្ឋកិច្ចកម្ពុជា។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ​បាន​ដើរតួនាទី ជា​ជ​ន្ទ​ល់​ដ៏​សំខាន់ ក្នុងការ​ទប់​ការធ្លាក់ចុះ​សេដ្ឋកិច្ចកម្ពុជា​កាលពី​ឆ្នាំ២០២០ ។

ជាមួយនឹង​រលក​ទី៣ នៃ​ព្រឹត្តិការណ៍២០កុម្ភៈ វិស័យនេះ​បាន​រង​ភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង ប៉ុន្តែ​អ្នកជំនាញ​នៅមាន​សុទិដ្ឋិនិយម​ឡើងវិញ​ថា វិស័យនេះ​បាននិងកំពុង​ងើប​ឡើងវិញបណ្តើរៗហើយ។

តើ​កត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ដ៏​សំខាន់​នេះ? យើង​សាក​ទៅ​មើល​កំលាំងចលករ​ខេ​ដ្ខ​កិច្ច​មួយចំនួន។

កំណើន​ក្នុង​វិស័យ​កសិកម្ម

កសិកម្ម​ជា​វិស័យ​មួយ ដែលមាន​ភាព​ធន់​ទ្រាំ និង​បាន​ងើបឡើង ទោះបី​វិស័យ​ដទៃទៀត​បាន​រង​ផលប៉ះពាល​ក្តី ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​មូលដ្ឋាន​នៃ​ការរស់នៅ និង​ជួយ​ទប់​ជីវភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្លាក់ចុះ​ខ្លាំង។

ដោយសារ​ផ្តើម​ពី​ការផលិត​ដើម្បី​បង្គ្រប់​ឆ្នាំងបាយ ប៉ុន្តែ​កសិកម្ម​បានក្លាយ​ជា​វិស័យ​ស្នូល ដែល​អាច​នាំចេញ ដោយ​ប្រែក្លាយ​ពី​ការបម្រើ​ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​ផលិតផល​វិស័យនេះ​បានធ្វើ​ពិពិធ​កម្ម​យ៉ាង​សម្បូរបែប ដែល​ធ្វើ​ឲ្យ​មាន​ភាព​ធន់ និង​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចជាតិ។

ជាក់ស្តែង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង៤លាន​តោន ទៅកាន់​ទីផ្សារ​ក្រៅប្រទេស និង​ទទួលបាន​ទឹកប្រាក់២០០០លាន​ដុល្លារ​អាមេរិក។

វិស័យនេះ មាន​កំនើន​ជា​មធ្យម​ក្នុង​រង្វង់២ភាគរយ សម្រាប់​ឆ្នាំ២០២០ និង​ឆ្នាំ២០២១កន្លងមកនេះ។

វិស័យ​ឧស្សាហកម្ម

ទោះបី​កម្ពុជា ក៏ដូចជា ពិភពលោក​បាន​រង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្តី ប៉ុន្តែ​វិស័យនេះ​បាន​ងើបឡើង ជាក់ស្តែង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក ទីផ្សារ​បណ្តា​ប្រទេស​មួយចំនួនទៀត​ដួច​ជា​សាធារណៈ​រដ​កូរ៉េ និង​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត បាន​កើន​ឡើងជា​វិជ្ជមាន ដែល​នេះ​បានបង្ហាញ​សុខភាព​ក្នុង​វិស័យ​ឧស្សាហកម្ម នៅតែមាន​ភាពល្អប្រសើរ ពិសេស​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សេរី ជាមួយ​ប្រទេស​ចិន នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​កំនើន​ក្នុង​រង្វង់៤ភាគរយ តាម​ការព្យាករណ៍​រប​ស់​ស្ថាប័ន​អន្តរជាតិធំៗដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ជាដើម។

ជាមួយគ្នានេះ ក៏មាន​ដំណឹង​ល្អ​ពី​អាមេរិក​ផងដែរ ដោយ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ត្រៀម​ចូលមក​វិនិយោគ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឯកអគ្គរដ្ឋទូត​អាម​រិ​កលោក Patrict Murphy ។

លោក​ទូត​បាន​មានប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា “លំហូរ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កំពុង​តែមាន​កំណើន ហើយ​ក្រុមហ៊ុន​អាមេរិក​ច្រើន​ថែមទៀត នឹង​បន្ត​មករក​ស៊ីក្នុងមួយឆ្នាំៗ ដោយ​នាំមក​ជាមួយ នូវ​របៀប​ធ្វើ​ជំនួញ​ប្រកបដោយ​ក្រមសីលធម៌ បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់។

ការវិនិយោគ​ពី​វិនិយោគិន​ក្នុង​ស្រុកលើ​វិស័យ​អចលនទ្រព្យ

បើទោះជា​លំហូរ​ទុន​វិ​និ​យោ​ពី​បរទេស បាន​ជាប់គាំង​ក្តី ប៉ុន្តែ​លំហូរ​ទុនវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ទាំង​តូច ទាំង​ធំ បានធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា​នៅតែមាន​សកម្មភាព លើ​ការសាងសង់ និង​ការទិញ​លក់​ដីធ្លី​ជាច្រើន។

តើ​ហេតុអ្វី​បានជា​វិនិយោគិន​ក្នុងស្រុក នៅតែ​បន្ត​វិនិយោគ? មូ​លេ​ហ​តុ​មួយចំនួន​ង​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ដូចជា ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​នៅតែ​មិន​ផ្អាក​សកម្មភាព ទោះបី​មាន​វិបត្តិ​ជំ​ប​ងឺ​កូ​វីដ​ក្តី ទី២ ដោយសារ​អ្នកវិនិយោគ​ក្នុងស្រុក​នៅតែមាន​សុទិដ្ឋិនិយម​ថា វិស័យនេះ​នឹងមាន​ផលចំណេញ​ខ្ពស់​នាពេល​អនាគត ទី៣ ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ២០២២ខាងមុខ។

ទី៤ ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច របស់​ស្ថាប័ន​អន្តរជាតិធំៗ និង​ទី៥ កត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយ​រយៈពេល​វែង។

មូលដ្ឋានសំខាន់ៗនេះហើយ ដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា នឹង​ឆាប់​ងើបឡើង​វិញ ប៉ុន្តែ​ដើម្បី​ឲ្យ​វិស័យនេះ សម្រេចបាន​បាន​សុខភាព​រ៉ឹង​មាំ​ឡើងវិញ វា​ត្រូវការ​ពេលវេលា​សមស្រប​មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here