ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន PESTECH របស់ម៉ាឡេស៊ី គេរំពឹងថានឹងទទួលបានកំណើនអាជីវកម្មពីគម្រោងថ្មីៗ និងការរីកចម្រើននៃគម្រោង ដែលមានស្រាប់ ទាំងនៅកម្ពុជា និងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់ The Malaysia Reserve នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។
លោក Daniel Wong អ្នកវិភាគនៅឯធនាគារ Hong Leong Investment Bank Bhd (HLIB) បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីម្សិលមិញថា ក្រុមហ៊ុនPestech មានការបញ្ជាទិញយ៉ាងរឹងមាំ ដែលមានតម្លៃ២,២ពាន់លានរីងហ្គីត នៅក្នុងដៃ ហើយនឹងទទួលបានការដេញថ្លៃចន្លោះពី១ ពាន់លានរីងហ្គីត ដល់១,២ពាន់លានរីងហ្គីត។ (១រីងហ្គីតស្មើនឹង០,២៤ដុល្លារ)។
HLIB រំពឹងថា ប្រាក់ចំណូលស្នូលរបស់ Pestech នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំប្រចាំឆ្នាំ (CAGR) ៣២,៧% សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយសារការរួមបញ្ចូលគ្នា នៃការចូលរួមវិភាគទានគម្រោងថ្មី និងការដំណើរការធម្មតានៃគម្រោងរបស់ខ្លួន។
លោក Wong បានកត់សម្គាល់ថា ក្រុមហ៊ុននេះ មានសក្តានុពលកំណើនខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងគម្រោងថាមពលនៅអាស៊ាន ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាជីវកម្ម Startup នៃថាមពលកកើតឡើងវិញ (RE) និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយានយន្តអេឡិចត្រូនិច (EV) ស្របតាមផែនការថាមពលពណ៌បៃតង របស់ម៉ាឡេស៊ី និងអាស៊ាន។
នៅក្នុងគម្រោង RE និង EV បច្ចុប្បន្ននេះក្រុមហ៊ុន Pestech មានគម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ២០មេហ្គាវ៉ាត់ នៅក្នុងប្រទេសកម្ពុជា ហើយរំពឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅអាស៊ាន ដែលមានកម្លាំង៣៥ ជីហ្គាវ៉ាត់ ដល់៤០ជីហ្គាវ៉ាត់ នៃសមត្ថភាពផលិតថាមពេលកកើតឡើងវិញ នៅត្រឹមឆ្នាំ២០២៥ ។
លោក Wong បានបន្ថែមថា ថ្នាក់ដឹកនាំក្រុមហ៊ុន កំពុងពិភាក្សាជាមួយភាគីផ្សេងៗសម្រាប់ស្ថានីយ៍សាក EV នៅក្នុងអគារពាណិជ្ជកម្ម ខុនដូ និងតាមបណ្តោយផ្លូវហាយវេ ដែលមានលក្ខណៈអំណោយ ជាមួយនឹងគម្រោងកាបូនទាប ដែលត្រូវបានស្នើថ្មីៗនេះដោយមជ្ឈមណ្ឌលបច្ចេកវិទ្យាបៃតង និងការផ្លាស់ប្តូរអាកាសធាតុរបស់ម៉ាឡេស៊ី ដើម្បីពន្លឿនការអនុម័ត EV ជាតិ។
លោក Wong បាននិយាយថា “ក្រុមហ៊ុន Pestech កំពុងទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុន Tenaga Nasional Bhd (TNB) និងការវិនិយោគដ៏សំខាន់នៅប្រទេសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធថាមពល” ។
ក្រុមហ៊ុន TNB កំពុងផ្តោតលើការវិនិយោគ និងចែកចាយ (T&D) ដែលមានតម្លៃ២៨ពាន់លានរីងហ្គីត សម្រាប់ឆ្នាំ២០២១ ដល់២០២៣ ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង និងឆ្លើយនឹងការផ្គត់ផ្គង់អគ្គិសនីម៉ាឡេស៊ីនាពេលអនាគត(MESI) 2.0 ។
លោកបានថ្លែងបន្តថា “ដូចគ្នានេះដែរ ប្រទេសកម្ពុជានឹងបន្តវិនិយោគយ៉ាងខ្លាំងលើ T&D ដើម្បីសម្រេចបាននូវគោលដៅអគ្គិសនីរបស់ខ្លួន សម្រាប់៩០%នៃគ្រួសារនៅកម្ពុជា នៅឆ្នាំ២០៣០ និងបំពេញតាមតម្រូវការ ដែលបានប៉ាន់ស្មានទ្វេដងនៃតម្រូវការថាមពលខ្ពស់ និងសមត្ថភាពផលិតថាមពលនៅឆ្នាំ២០៣០ ជាមួយនឹងការធ្វើសមាហរណកម្មជាមួយថាមពលកកើតឡើងវិញ” ៕