គុណភាព​នៃ​ជីវិត​នៅ​កម្ពុជា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ជាង​ប្រទេស​ជាច្រើននៅលើ​ពិភពលោក?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​អាច​ផ្តល់​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ ដែល​គុណភាព​នៃ​ជីវិត​នៅទីនេះ ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ជាង ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បើទោះបី​កម្ពុជា​នៅតែ​មិនមែនជា​ប្រទេស​ល្អ​បំផុត​មួយ ក្នុងចំណោម​បណ្តា​ប្រទេសផ្សេងៗទៀត។

ការសិក្សា​ស្តីពី​ប្រទេស​ល្អ​បំផុត សម្រាប់​ការរស់នៅ​កាលពី​ឆ្នាំមុន របស់​ទស្សនា​វ​ត្តី CEO World បានឱ្យ​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ស្ថិតក្នុង​លំដាប់​ទី១២០ ដែល​គួរឱ្យភ្ញាក់ផ្អើល ដោយ​ឈរ​នៅ​ពីលើ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ និង​កូ​ឡុំ​ប៊ី ជា​ប្រទេស​អាមេរិក​ខាងត្បូង​ពីរ ដែល​ត្រូវបាន​គេ​ចាត់ទុកថា “មានការ​អភិវឌ្ឍ” ។

ការសិក្សា​ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ បាន​រកឃើញថា ប្រទេស​កម្ពុជា​ផ្តល់នូវ​ជីវិត​ប្រសើរ ជាង​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក អាមេរិក​ខាងត្បូង និង​អាមេរិក​កណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​កម្ពុជា បាន​ចុះបញ្ជី​ពិន្ទុសរុប​ចំនួន ៦៥,១៩ នៃ​ពិន្ទុ១០០ ដែលជា​ពិន្ទុ​ខ្ពស់បំផុត។ នេះ​បើ​យោងតាម​អះអាង​របស់​ការសិក្សា​ខាងលើ។ មាន​ប្រទេស​ចំនួន១៧១ ដែល​ត្រូវបាន​បញ្ចូល​ក្នុងការ​សិក្សា។

ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ មានន័យថា​វា​ជា​ប្រទេស ដែល​ផ្តល់នូវ​ជីវិត​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​របស់ខ្លួន។ វា​ត្រូវបាន​អមដោយ​ប្រទេស​អាល្លឺម៉ង់ នូ​វែ​ល​សេ​ឡង់ ស៊ុយអែត ន័​រវេ ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីស្រាអែល និង​ស្វី​ស។

ប្រទេស​ដែល​បាន​ចាត់់​ចំណាត់ថ្នាក់​នៅ​បាត​តារាង រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង បន្ទាប់មក​គឺ​យេ​ម៉ែន ម៉ូ​រីតា​នី ទី​ម័​រ​ខាងកើត និង​សូ​ម៉ាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here