លោកឌិន សុមេធារឹទ្ធៈ តួនាទី CEO គឺជានាយករដ្ឋមន្ត្រីនៅក្នុងស្ថាប័នមួយ

          ដោយៈលក្ខិណា

ភ្នំពេញៈ នៅតាមស្ថាប័ននីមួយៗ តែងតែមានអ្នកដឹកនាំកំពូល និងជាអ្នកធ្វើការផ្ទាល់ជាមួយបុគ្គលិក ដែលគេហៅថានាយកប្រតិបត្តិឬCEO។

បើប្រៀបធៀប នឹងទៅនឹងថ្នាក់ដឹកនាំប្រទេសវិញ CEO គឺដូចជានាយកមន្ត្រីមួយអញ្ចឹងដែរ ដូច្នេះតើនាយករដ្ឋមន្ត្រី នៅតាមស្ថាប័នមានន័យដូចម្ដេច ហើយមានតួនាទីធ្វើអ្វីខ្លះ?។

លោកឌិន សុមេធារឹទ្ធ ស្ថាបនិកភូមិផ្កាត្រកួនបានមានប្រសាសន៍នៅក្នុងវេទិកាCEO ប្រចាំឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៦ ឧសភា ២០២១នេះថា តំណែងជានាយកប្រតិបត្តិឬCEO គឺជាមនុស្សដែលមានចំណេះដឹងទូទៅច្រើន ដូចជា អាចយល់ដឹងពីហិរញ្ញវត្ថុខ្លះ អាចយល់ពីប្រតិបត្តិការខ្លះ អាចយល់ពីទីផ្សារឬបច្ចេកទេសខ្លះជាដើម ។ តំណែងនាយកប្រតិបត្តិ គឹប្រៀបដូចជានាយករដ្ឋមន្ត្រីដែលអាចដឹងច្រើន តែមិនជំនាញទៅលើផ្នែកមួយណា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “ការងាររបស់CEO គឺធ្វើយ៉ាងណាដឹកនាំស្ថាប័ន ក្រុមហ៊ុននោះឱ្យដើរលើគន្លងដ៏ត្រឹមត្រូវ ដែលអាចរកប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរីកចម្រើននិងមានគុណភាព”។ លោកបន្តថា “សម្រាប់ក្រុមហ៊ុនធំៗ ស្ថាបនិកគេអត់ធ្វើជា CEO ដោយខ្លួនឯងទេ គេឡើងទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល ដោយជួលមនុស្សផ្សេ ងមកកាន់តំណែងជានាយកប្រតិបត្តិ(CEO )និងដឹកនាំក្រុមហ៊ុនរបស់គាត់ តែ​ក៏មានក្រុមហ៊ុនមួយចំនួនទៀត។

ស្ថាបនិកក្រុមហ៊ុន គឺជាអ្នកដឹកនាំក្រុមហ៊ុនដោយផ្ទាល់ ដោយជាក្រុមហ៊ុនFacebook ដែលមានលោកMark Zuckerberg ជាដើម ជាស្ថាបនិកផងនិងជាអ្នកដឹកនាំក្រុមហ៊ុនដោយផ្ទាល់ផង។

លោកឌិន សុមេធារិទ្ឋបានបន្ថែមថា ចង់ឱ្យ CEO កាន់តួនាទីមានប្រសិទ្ធភាព និងដឹកនាំ ក្រុមហ៊ុនប្រកបដោយភាពរីកចម្រើន ស្ថាបនិកក្រុមហ៊ុនត្រូវហ៊ានលះបង់ និងផ្ដល់សិទ្ធិអំណាចទៅឱ្យCEOជាអ្នកសម្រេច ដោយអ្វីៗមិនចាំបាច់ឆ្លងជាមួយស្ថាបនិក ឬម្ចាស់ក្រុមហ៊ុននោះទេ តែស្ថាបនិកអាចធ្វើការវាយតម្លៃគុណភាពការងារ ឬលទ្ធផលនៃរបស់ក្រុមហ៊ុនទទួលបានក្នុងរយៈពេល១ឆ្នាំ។

លោកបន្តថា​ “បើសិនជាមួយឆ្នាំកន្លងទៅការដឹកនាំរបស់ CEOមិនទទួលបានផលអ្វីនោះ បែកបាក់ក្រុមហ៊ុន ខាតបង់ប្រាក់ចំណូល គេអាចផ្លាស់ប្តូរCEOចេញបាន តែបើសិនជាការងារគេល្អទទួលបានផល និងធ្វើឱ្យក្រុមហ៊ុនរីកចម្រើន គេអាចទុកបន្តទៀទៅតាមការសម្រេចរបស់ស្ថាបនិក”។

លោកបញ្ជាក់ថា ចង់បាន CEO ដែលធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើន គឺត្រូវជ្រើសរើសអ្នកដែលមានចំណេះដឹងទូលំទូលាយ និងមានចំណេះដឹងច្រើនជំនាញ តែមិនចាំបាច់តម្រូវឱ្យមានជំនាញច្បាស់លាស់ លើជំនាញណាមួយនោះទេ។ ដូច្នេះសរុបទៅ CEOដែលខ្លាំង ត្រូវមានចំណេះដឹង៤ គឺហិរញ្ញវត្ថុ ប្រតិបត្តិការ ផ្នែកទីផ្សារ និងបច្ចេកទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here