ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញកិច្ចប្រជុំពិនិត្យ និងសម្រេចលើពង្រាងគំនូសប្លង់លម្អិត (Draft Detailed Design Drawing) នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍តំណាងសាលារាជធានីភ្នំពេញ តំណាងសាលាខេត្តកណ្តាល តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើពង្រាងគំនូសប្លង់លម្អិត (Draft Detailed Design Drawing) របស់ទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV ដើម្បីធានាបាននូវគុណភាពនៃសំណង់ និងប្រសិទ្ធភាពប្រើប្រាស់បាន យូរអង្វែង ព្រមទាំងពិនិត្យលើការងារដោះស្រាយផលប៉ះពាល់លើទីតាំងបន្ថែមមួយចំនួន ដែលត្រូវគិតគូរបន្ថែម ដោយសារគម្រោងនេះ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube