អ្នកឧកញ៉ាម៉ុង រិទ្ធីស្នើរដ្ឋាភិបាលពង្រឹងការត្រួតពីនិត្យការនាំចីលជីកសិកម្ម និងពង្រឹងការត្រួតពិនិត្យការនាំចូលសត្វនិងផ្លែឈើ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ស្របពេលមានការព្រួយបារម្ភពីការប្រើប្រាស់ថ្នាំគីមីលើចំណីអាហារ និងសត្វពីប្រទេសជិតខាង អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានថ្លែងស្នើដល់រាជរដ្ឋាភិបាល ពង្រឹងការត្រួតពិនិត្យគុណភាពជីកសិកម្មដែលនាំចូល ពង្រឹងការនាំចូលពូជសត្វ និងពង្រឹងការនាំចូលពូជឈើហូបផ្លែផងដែរ ដើម្បីជៀសវាង កុំឱ្យកសិករយើងរងការខាតបង់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងក្នុងអង្គសមាជរវាងព្រឹទ្ឋសភា រដ្ឋសភាជាលើកដំបូងកាលពីថ្ងៃទី៣ មិថុនាថា ការធ្វើកសិកម្មសំខាន់ត្រូវការ ជី ពូជ ទឹក ដីដែលមានជីជាតិ ប៉ុន្តែបើសិនជាដីមិនល្អ យើងអាចកែប្រែដីនោះ ឱ្យមានជីជាតិបាន ដោយប្រើប្រាស់ជី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាបានសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យគុណភាព ការនាំចូលជី ធ្វើយ៉ាងកុំឱ្យមានការនាំចូលជី ដែលគ្មានគុណភាព យកមកលក់ឱ្យកសិករ ធ្វើឱ្យពួកគាត់ប្រើប្រាស់ទទួលផលបានតិច តម្លៃផលិតខ្ពស់។

អ្នកឧកញ៉ាក៏បានស្នើឱ្យរាជរដ្ឋាភិបាល ពង្រឹងការត្រួតពិនិត្យការនាំចូលពូជសត្វ និងពូជឈើហូបផ្លៃ ពិសេសការនាំចូលពីប្រទេសជិតខាត ព្រោះថាពូជឈើហូបផ្លៃខ្លះ គេឈប់ប្រើទៅហើយ គេនាំចូលមកលក់ឱ្យកសិករយើង ដោយសារគេមិនចង់ឱ្យយើង ទទួលបានទិន្នផលច្រើនទេ ដើម្បីគេអាចនាំចូលបន្លែផ្លែឈើរបស់គេមកលក់ឱ្យយើង។

អ្នកឧកញ៉ាម៉ុង រិទ្ធីបានបញ្ជាក់ច្បាស់ៗថាពេលខ្លះបន្លែផ្លែឈើមានគីមីទៅទៀត យើងហូបហើយទៅដេកពេទ្យស្រុកគេក៏ថាបានដែរ។ អីចឹងយើងក៏ខិតខំពង្រឹងការផលិតពូជ ដោយខ្លួនឯង”

ជាមួយគ្នានេះ មហាសេដ្ឋីផ្នែកសិកម្មរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងវិស័យកសិកម្ម តាំងពីគ្មានអ្វីហូប រហូតដល់អាចនាំចេញបាន ហើយពេលខ្លះផលិតបានច្រើន រហូតពិបាករកទីផ្សារនាំចេញថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here