ប្រទេស​ថៃ​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ប្រមាណ៤ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ដើម​ឆ្នាំនេះ

ដោយៈ​សុខុម

បាងកក: ប្រទេស​ថៃ​បាន​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ដ៏​ច្រើន ដោយ​សំណើ​វិនិយោគ​នៅ​ប្រទេស​នេះ នៅ​ត្រីមាស​ទី១ ដើមឆ្នាំ២០២១ នេះ​បាន​កើនឡើង៨០%ដល់១២៣ពាន់​លាន​បាត (៣,៩៥ពាន់​លាន​ដុល្លារ​អាមេរិក) ខណៈ​សំណើ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) បាន​កើនឡើង​ទ្វេដង។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​វិនិយោគ​ថៃ (BoI) បាន​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី៥ ឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post ឱ្យដឹងថា គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ត្រូវបាន​ស្នើសុំ​មាន​ទំហំ​សរុប៦២ពាន់​លាន​បាត (២ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ត្រីមាស​ទី១ ដោយ​កើនឡើង១៤៣% បើ​ធៀប​នឹង​ត្រីមាស​ទី១ ដើមឆ្នាំ២០២០ ។

ក្រុមប្រឹក្សា​វិនិយោគ​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​ថា ប្រទេស​ចំនួន៣ដែល​ដាក់សំណើ​វិនិយោគ​ច្រើនជាងគេបង្អស់ រួមមាន ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ចិន និង​ប្រទេស​សិង្ហ​បុរី។

ក្រុមប្រឹក្សា​នេះ​បាន​គូសបញ្ជាក់ថា វិស័យ​វេជ្ជសាស្ត្រ​ទាក់ទាញ​បានការ​វិនិយោគ​ច្រើន​បំផុត ជាមួយនឹង​គម្រោង​សរុប​ចំនួន២៩គម្រោង ក្នុង​ទំហំ​ទឹកប្រាក់១៨,៤ពាន់​លាន​បាត (៥៩០លាន​ដុល្លារ​អាមេរិក) គឺ​ច្រើនជាង១០០ដង​បើ​ធៀប​នឹង​ឆ្នាំមុន។

កាលពី​ឆ្នាំមុន ការសន្យា​វិនិយោគ​ក្នុងស្រុក និង​បរទេស​បាន​ធ្លាក់ចុះ៣០%ពី​ឆ្នាំ២០១៩ មក​នៅត្រឹម៤៨១ពាន់​លាន​បាត (១៥,៤ពាន់​លាន​ដុល្លារ​អាមេរិក) ខណៈ​សំណើ​វិនិយោគ​បរទេស បាន​ធ្លាក់ចុះ៥៤%មក​នៅត្រឹម២១៣ពាន់​លាន​បាត (៦,៨៣ពាន់​លាន​ដុល្លារ​អាមេរិក) ព្រោះ​ក្រុមហ៊ុន​នានា​បាន​ពន្យារពេល​វិនិយោគ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here