លោក ច្រឹ​ក សុខ​នី​មៈការ​វិនិយោគ​អចលនទ្រព្យ​មិនមែនជា​រឿង​សាម​ញ្ញា​ទេ ត្រូវតែ

ដោយៈ សហការី

ភ្នំពេញៈ ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ មិនមែន​សុទ្ធតែ​ងាយ​ទទួលបាន​នោះទេ បើ​យើង​គ្មាន​ចំណេះដឹង​ច្បាស់លាស់។

ផ្ទុយទៅវិញ ដើម្បី​អាច​គេច​ផុតពី​ហានិភ័យ​លើ​ការវិនិយោគ ឬ​ខាតបង់​ទ្រព្យ និង​ពេលវេលា​ចាំបាច់ ត្រូវតែមាន​ភាពប្រាកដប្រជា និង​យល់ដឹង​ពី​វិស័យ​មួយ​នេះ​ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ការវិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ចែករំលែក​ពី​ចំណោះ​ដឹង និង​បទពិសោធន៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ ទទួលបាន​ប្រាក់ចំណេញ អ្នក​ត្រូវ​វិនិយោគ​ដោយ​មើល​ទៅលើ​ស្ថានការណ៍ ពេលវេលា ស្ថានភាព​ផ្លូវ​ទីតាំង និង​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា “មិនមែន​អ្នកមាន​លុយ ទិញ​អចលនទ្រព្យ​ទុក​លក់​បន្ត​សុទ្ធ តែ​អាច​មានឱកាស​ទទួលបាន​ចំណេញ​នោះទេ ហើយ​បើ​អាច​ចំណេញ​ក៏ត្រូវ​ចំណាយពេល​យូរ ឬ​ច្រើន​ឆ្នាំ ឬ​ចំណេញ​បាន​តិចតួច មិន​ស្មើនឹង​ការប្រាក់​ដាក់​នៅ​ធនាគារ​ក៏មានដែរ ប្រសិនបើ​ការទិញ​អចលនទ្រព្យ​ទាំងនោះ មិន​ត្រូវបាន​ឆ្លងកាត់​ការសិក្សា ការវិនិច្ឆ័យ​ពី​តម្រូវការ​ពិតប្រាកដ ពោលគឺ​ជាការ​វិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន និង​គ្មាន​ជំនាញ​ផ្បា​ស់លា​ស់” ។

លោក​សុខ​នី​ម បាន​បញ្ជាក់ថា មុននឹង​សម្រេចចិត្ត​ទិញ ត្រូវ​អង្កេត​តាមដាន​អចលនទ្រព្យ​គោលដៅ​គ្រប់ពេលវេលា ដើម្បី​ឱ្យដឹងពី​អ្វីដែល​បាន​កើនឡើង ក្នុង​កន្លែង​នោះ​ឬ​តំបន់​នោះ​ថា​តើ នឹងមាន​ហាង​លក់ដូរ​កំពុង​សង់ ឬក៏​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់​ដែរឬទេ? ហើយ​ត្រូវធ្វើ​ផែនការ​គ្រប់យ៉ាង​ឱ្យបាន​ហ្មត់ចត់ និង​ដំណើរការ​តាម​ជំហានមួយៗច្បាស់លាស់​មុនពេល​សម្រេចចិត្ត ដោយ​គិត​តាម​ក្បួនខ្នាត​ឱ្យបាន​ល្អិតល្អន់​ជាមុន។ យើង​ត្រូវ​គិតថា​ទិញយក​មក​ធ្វើ​អ្វី? បាន​ផល​តបស្នង​ត្រឡប់មកវិញ​ប៉ុន្មាន ហើយ​អាច​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​ឬទេ។

លោក​ថា ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​បឋម ដែល​ត្រូវ​យកចិត្ត​ដាក់​ពិចារណា​មុន​ការសម្រេចចិត្ត​វិនិយោគ ដើម្បី​ចៀស​ផុតពី​ហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here