ការសិក្សា: សេដ្ឋកិច្ច​បណ្តា​ប្រទេស​អ្នក​មាននៅ​អាស៊ី-ប៉ាស៊ីហ្វិក​អាច​នឹង​ងើបឡើង​លឿន​ជាង​បណ្ដា​ប្រទេស​ក្រីក្រ

ដោយៈ​សុខុម

ឥណ្ឌា:  ការសិក្សា​បង្ហាញថា បណ្តា​ប្រទេស​អ្នកមាន នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក អាច​នឹង​ងើប​ឡើងវិញ​ពី​វ​ត្តិ​កូ​វីដ-១៩ លឿន​ជាង​បណ្ដា​ប្រទេស​ក្រីក្រ ដោយសារតែ​ភាពខុសគ្នា​នៃ​កម្រិត​ភាពស៊ាំ ប្រព័ន្ធ​សុខាភិបាល និង​ការចាក់​វ៉ាក់សាំង។ នេះ​បើ​យោងតាម​សារព័ត៌មាន Economic Times ចុះផ្សាយ​កាលពី​ថ្ងៃទី២៥ មេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​សិក្សា​មាន​ឈ្មោះថា “Responding to the COVID-19 Pandemic: Leaving no Country Behind” (ការឆ្លើយតប​ទៅនឹង​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩៖ មិន​ទុក​ប្រទេស​ណា​ចោល) ដែល​ធ្វើឡើង​ដោយ​ធនាគារ ADB អង្គការ UNDP និង​អង្គការ UNESCAP នេះ​លើកឡើងថា ប្រទេស​ភាគច្រើន​នឹងត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ ទម្រាំ​អាច​វិល​ទៅដល់​កម្រិត​ប្រាក់ចំណូល មុនពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ប្រៀបធៀប​ទៅនឹង​ដំណើរការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ១៩៩៧-១៩៩៨ របាយការណ៍​សិក្សា​នេះ​បាន​លើកឡើងថា ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​វីរុស​កូ​វីដ-១៩ ទំនងជា “ធ្ងន់ធ្ងរ​ជាង” ។

របាយការណ៍​នេះ​បាន​គូសបញ្ជាក់ថា បណ្ដា​រដ្ឋាភិបាល​ទូទាំង​ពិភពលោក មិនគួរ​ដក​ការគាំទ្រ ផ្នែក​សារពើពន្ធ​ឆាប់រហ័ស​ពេក​នោះឡើយ ហើយ​ថា រដ្ឋ​គួរតែ​ចាត់វិធានការ​បន្ថែមទៀត រួមមាន​ទាំង​ការឧបត្ថម្ភ​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ផងដែរ។

របាយការណ៍​នេះ​បង្ហាញថា ខណៈពេល​សមភាព​ប្រាក់​ចំណូល បាន​ធ្លាក់ចុះ​នៅក្នុង​តំបន់​ភាគច្រើន នៃ​ទូទាំង​ពិភពលោក​អំឡុង​ឆ្នាំ១៩៩៥-២០១៥ វា​បាន​កើនឡើង​ជាង៥%នៅ​អាស៊ី-ប៉ាស៊ីហ្វិក។

របាយការណ៍​នេះ​បាន​បញ្ជាក់ថា “ប្រហែល៤០%នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ភាពមិន​ស្មើភាព​គ្នា នៃ​ប្រាក់ចំណូល​បាន​កើនឡើង។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ គឺ​ភាពមិន​ស្មើគ្នា​នៃ​ប្រាក់ចំណូល​ទីផ្សារ បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន ឥណ្ឌូនេស៊ី បង់​ក្លា​ដែ​ស និង​ឥណ្ឌា ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស មាន​ប្រជាជន​ច្រើនជាងគេ​ទាំង៥ នៅក្នុង​តំបន់ និង​ដែលមាន​ចំនួន​ជាង៧០%នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​តំបន់” ។

ភាពខុសគ្នា​នៃ​ការឆ្លង និង​ភាពស៊ាំ ស្ថានភាព​ហិរញ្ញវត្ថុ គុណភាព និង​ការ​គ្របដណ្តប់​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ សុទ្ធតែជា​ហេតុដែល​អាច​នាំទៅរក​ការ​ងើបឡើង​មិន​ស្មើគ្នា នៅក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ី-ប៉ាស៊ីហ្វិក ហើយ​ថា បណ្ដា​ប្រទេស​អ្នកមាន​បំផុត ក្នុង​តំបន់​អាច​នឹង​ងើបឡើង​លឿន​ជាង​បណ្តា​ប្រទេស​ក្រីក្រ។

របាយការណ៍​នេះ​លើកឡើងថា មានការ​ព្រួយបារម្ភ ចំពោះ​ល្បឿន​មិន​ស្មើគ្នា​នៃ​ការទទួលបាន​វ៉ាក់សាំង។ បណ្ដា​ប្រទេស​អភិវឌ្ឍន៍​រួមជាមួយ​ប្រទេស​សិង្ហ​បុរី សាធារណរដ្ឋ​កូរ៉េ ចិន ឥណ្ឌា សហព័ន្ធរុស្ស៊ី និង​តួ​ក​គី ប្រហែលជា​សម្រេចបាន​កា​រ​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ទាំងអស់ នៅក្នុង​ឆ្នាំ២០២១នេះ ខណៈ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍ផ្សេងៗទៀត​នៅ​អាស៊ី-ប៉ាស៊ីហ្វិក អាច​នឹង​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ទាំងអស់​នៅក្នុង​ឆ្នាំ២០២២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here