អ្នក​ស្រាវ​ជាវ​ចិនៈ កម្ពុជា​អំណោយផល​សម្រាប់​ដំណាំ​ចេក​ទ្រង់ទ្រាយ​ធំ​និង​មាន​គុណភាព​ខ្ពស់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូ​ពិ​ក​ចិន​បានឱ្យដឹងថា ប្រទេស​ចិន​គ្រោង​ជួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ-ឡាន​ឆាង ទាញយក​សក្តានុពល​ពី​ដំណាំ​ចេក​ក្នុងប្រទេស​ទាំងនេះ ខណៈ​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់​នេះ មាន​ថ្លៃដើម​ផលិត​ទាប និង​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន China Daily នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Xie Jianghui អនុប្រធាន​បណ្ឌិតសភា បាន​មានប្រសាសន៍ថា ឧស្សាហកម្ម​ដំណាំ​ចេក​បាន​ដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​នៅក្នុង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ-ឡាន​ឆាង ខណៈ​ចិន​បានចាប់ផ្តើម​ស្វែងរក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់ និង​ជួយ​លើកកម្ពស់​ប្រជាជន​ក្នុង​តំបន់​ចេញពី​ភាពក្រីក្រ​តាមរយៈ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ដំណាំ​នេះ។

លោក Xie ជា​ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៃ​ឧស្សាហកម្ម​ដំនាំ​ចេក​ជាតិ​ផងដែរ​នេះ បាន​ថ្លែងថា ចិន​គឺ​ប្រទេស​ផលិត និង​ប្រទេស​ទទួលទាន​ចេក​ធំជាងគេ​ទី២លើ​ពិភពលោក ហើយ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​ផលិត​បាន៩,៩ លាន​តោន​គូប កាលពី​ឆ្នាំមុន និង​បាន​នាំចូល៣លាន​តោន ពី​ហ្វីលីពីន និង​អេ​ក្វា​ឌ័​រ។

លោក Wang Anbang ប្រធាន​គម្រោង​សហប្រតិបត្តិការ​សម្រាប់​ឧស្សាហកម្ម​ដំណាំ​ចេក​ក្នុង​តំបន់​បាន​និយាយថា បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ-ឡាន​ឆាង ដូចជា​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មានគុណ​សម្បត្តិ​ក្នុងការ​ដាំចេក ដូចជា​ថ្លៃដើម​ទាប និង​លក្ខខណ្ឌ​អាកាសធាតុ​ល្អ។

លោក​បាន​មានប្រសាសន៍ថា “បណ្តា​ប្រទេស​កំពុង​រីកចម្រើន ដូចជា​ប្រទេស​កម្ពុជា នៅតែមាន​ដីស្រែ​ចំការ​យ៉ាង​សំបូរបែប ដោយ​មិនមាន​ការប៉ះពាល់ និង​មានការ​បំពុល​ថ្នាំ​សំលាប់​សត្វល្អិត​តិច​ទេ។ ទន្ទឹមនឹងនេះ ពន្លឺព្រះអាទិត្យ និង​ព្យុះ​ទី​ហ្វុ​ង​តិច អាច​កាត់បន្ថយ​វដ្ត​នៃ​ការលូតលាស់ និង​សមស្រប​សម្រាប់​ការ​ដាំចេក​ដែលមាន​ទ្រង់ទ្រាយ​ធំ និង​មាន​គុណភាព​ខ្ពស់” ។

CATAS ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ស្ថិតក្រោម​ក្រសួង​កិច្ចការ​កសិកម្ម និង​ជនបទ មាន​ទីតាំងនៅ​ខេត្ត​ហៃ​ណាន ចិន​ខាងត្បូង និង​បង្កើត​ក្រុម​ជំនាញ​ជាតិ​នៅ​ហៃ​គូ ខេត្ត​ហៃ​ណាន ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចេក​ចិន ហើយ​ត្រូវ​បានផ្តល់​មូលនិធិ ដោយ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង ដែលជា​ក្របខ័ណ្ឌ​ដែ ល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​លី ខឺ​ឈាង កាលពី​ឆ្នាំ២០១៤ ។

CATAS បានឱ្យដឹងថា ក្រុមការងារ​ដែល​រួមមាន​អ្នកជំនាញ​ក្នុងការ​ជ្រើសរើស​ពូជ ការដាំដុះ ការការពារ​សត្វល្អិត ការអភិរក្ស​ផលិតផល និង​ដំណើរការ​ឧស្សាហកម្ម​ចេក​ដទៃទៀត ផ្តល់នូវ​ការណែនាំ​ខាង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដល់​បុគ្គលិក​ក្រុមហ៊ុន​នៅ​ស្ថានីយ៍​ពិសោធន៍​ហៃ​គូ របស់​ស្ថាប័ន​ខ្លួន។

CATAS ក៏បាន​សាងសង់​មន្ទីរពិសោធន៍​មួយ​នៅ​កម្ពុជា​ជាមួយ​ស្ថាប័ន​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​ក្នុងស្រុក ដើម្បី​រួមគ្នា​ដោះស្រាយបញ្ហាសំខាន់ៗ ហើយ​បាន​អញ្ជើញ​អ្នកស្រាវជ្រាវ​ឱ្យទៅ​សិក្សា​នៅ​ប្រទេស​ចិន ដើម្បី​ផ្លាស់ប្តូរ​បច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here