ក្រុមហ៊ុន​ថ្មី​ចំនួន៥ប្រកាស​បោះទុន​វិនិយោគ​ជាង២០លាន​ដុល្លារ​នៅ​កម្ពុជានា​ដើមខែ​មេសា​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​ថ្មី​ចំនួន៥ មាណ២០,៥លាន​ដុល្លារ គិត​ត្រឹ​ត​សប្តាហ៍​ទី៣ ខែមេសា ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​សេចក្តី​ព័ត៌មាន​របស់ CDC ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម

ទី១) ក្រុមហ៊ុន​VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣ ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០០កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ចំនួន ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៨៤៨កន្លែង។

ទី៣ ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៧១៨កន្លែង។

ទី៤) ក្រុមហ៊ុន MCBAG CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ A-17 ផ្លូវជាតិ​លេខ៤ ភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន ៣,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៨១៨កន្លែង។

ទី៥) ក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង កាបូប និង​ខ្សែក្រវាត់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ៩,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.០២២កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here