ដោយៈ សាវុធ
ភ្នំពេញៈ នៅពេលដែលឋិតក្នុងអាយុ២០ឆ្នាំ អ្នកលែងនៅក្មេងទៀតហើយ ប្រសិនបើអ្នកគិតថា អ្នកគ្រប់គ្រងប្រាក់របស់អ្នកខ្សោយ អញ្ចឹងលែងមានអីបារម្ភទៀតហើយដំណឹងល្អ គឺវាគ្មានអីស្មុគស្មាញច្រើនក្នុងការគ្រប់គ្រងទេ។
តើអ្វីដែលជាចំណុចសំខាន់ៗ ដែលអ្នកគួរស្វែងយល់ពីហិរញ្ញវត្ថុ ពេលអ្នកមានវ័យ២០ឆ្នាំ?
ស្មោះត្រង់ជាមួយខ្លួនឯង
ពេលណាដែលអ្នកធ្វើអ្វីមួយ អ្នកគួរតែស្វែងយល់អំពីមូលហេតុ ពិតប្រាកដនោះគឺជាខ្លួនអ្នកផ្ទាល់។ ទោះបីជាឆ្ពោះទៅមុខទៀត (ទិញទូរសព្ទ បោះទុនដោយប្រថុយប្រថាន) គួតែស្វែងយល់អំពីគំនិតរបស់ខ្លួនអ្នកជាមុនសិន។ ចំនុចមួយនេះណាស់ មិនមែនត្រឹមតែលុយទេ តែនៅក្នុងមួយជិវិតរបស់អ្នក។
របៀបរស់នៅ និងរបស់ប្រើប្រាស់
ចំណាយលុយទៅលើរបស់ ដូចជា ខោអាវដែលស្អាត ឡានឡូយ មានស្រាផឹក ល្អ។ល។ អ្នកមានអារម្មណ៍ល្អណាស់នៅពេលនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនភ្ជាប់ជាមួយនឹងតម្លៃអ្វីទេ សម្រាប់ជីវិតរបស់អ្នក។ ដំណើរកំសាន្តតម្លៃ៣០០ដុល្លារ ប្រហែលជាឲ្យអ្នកនូវគំនិតថ្មីៗដែលអាចជួយដល់ការងារអ្នកខាងមុខ។
អ្នកនឹងចូលរួមថ្ងៃចុងសប្តារណ៍ ហើយអ្នកនឹងបំភ្លេចស្បែកជើងម៉ាកឡូយៗ ដែលអ្នកទិញ។ ចូលរួមរីករាយនឹងជិវិតរបស់អ្នក តែធ្វើវាឲ្យបានត្រឹមត្រូវនិងមានតម្លៃ។
កុំគិតទៅលើរបស់ដែលមានគុណភាពខ្ពស់ខ្លាំងពេក
គុណភាព គឺគ្រាន់តែប្រៀបទៅនឹងរយៈពេល ដែលរបស់ទាំងអស់នោះ គង់វង្សបានយូរប៉ុនណា។ អ្នកគ្រាន់តែចាំទៅថា តម្លៃនិងម៉ាក មិនអាចប្រាប់ពីគុណភាពគឺមិនអាចធានាបានទេ។
ស្វែងយល់អំពីពន្ធ
ដោយសារតែអ្នកមិនទាន់ជាបុគ្គលិកនៅឡើយ នេះប្រហែលជាមិនមែនជាអ្វី ដែលគួរតែពិចារណាទេ។ វិធីដែរល្អមួយនោះ គឺស្វែងរកមិត្តដែលយល់អំពីគណនីយ។ វានឹងធ្វើឲ្យជិវិតរបស់អ្នកងាយស្រួលជាងមុន ដោយលុយកើនទៅ។
ប្រសិនបើអ្នកចង់បោះទុនមួយចំនួន នៅក្នុងវ័យ២០ឆ្នាំ អ្នកគួតែបោះទុនទៅលើខ្លួនឯងជាមុនសិន។ នេះគឺជាឥទ្ធិពលយ៉ាងធំក្រៃលែង នៅក្នុងជិវិតរបស់អ្នក មិនមែនគ្រាន់តែបានប្រាក់មកវិញមកនោះទេ។
ចូររៀនអ្វីដែលថ្មី អានឲ្យបានច្រើន ស្តាប់ឲ្យបានច្រើន និងត្រូវមានសញ្ញាបត្របន្ថែមកាន់តែច្រើន កាន់តែល្អ៕