មន្រ្តី​កសិកម្ម​បង្ហាញ​បំណង​ពង្រីក​ការ​នាំ​ចេញ​ផលិត​ផលកសិកម្ម​ ទៅ​កាន់​ប្រទេសចិន​

ដោយៈ ចំណាន

   ប្រទេសចិនៈ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ លោកគី ច័ន្ទរំដួល បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ ខេត្តហឺណាន សារធាណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណពង្រីកទំហំ នៃការនាំចេញកសិកម្មកម្ពុជា មកកាន់ទីផ្សារលក់ដុំប្រទេសចិន ​និងចែកចាយបន្ដទៅទីផ្សារនានា។

នាឱកាសនៃដំណើរទស្សនៈកិច្ច លោកគី​ ច័ន្ទរំដួល បានជួបពិភាក្សាជាមួយ លោក Fang Guogen អគ្គនាយកនៃមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ អំពីកាលានុវត្តភាពវិនិយោគចំនួន ៣រួមមាន៖​ (១)ការវិនិយោគនាំចេញកសិកម្មសក្កានុពលកម្ពុជា​ ដែលបានចុះពិធីសាររួចជាមួយនឹងអគ្គរដ្ឋបាលគយចិន (២) ការវិនិយោគនាំចូលធាតុចូលកសិកម្ម​ ព្រមទាំងគ្រឿងយន្ដកសិកម្ម បច្ចេកវិទ្យាទំនើបកសិកម្មជាដើម ពីប្រទេសចិនមកទីផ្សារកម្ពុជា និង(៣)ការបណ្តាក់ទុនវិនិយោគដោយផ្ទាល់(FDI) នៅប្រទេសកម្ពុជា​ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញ(QIP) ហើយស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកគី​ ច័ន្ទរំដួល​ បានអញ្ជើញអ្នកវិនិយោគចិន ចូលរួមព្រឹត្តិការណ៍ពិព័រណ៌កសិកម្មកម្ពុជា(CAFE26) ដែលនឹងប្រព្រឹ​ត្តទៅនាខែតុលាខាងមុខនេះ ហើយភាគីចិន ក៏បានបង្ហាញចំណាប់អារម្មណ៍លើការនាំចូលកសិផល សក្កានុពលកម្ពុជាមកកាន់ទីផ្សារប្រទេសចិន រួមមាន៖ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ធុរេន ផ្លែមៀន ព្រមទាំងនឹងធ្វើទស្សនៈកិច្ចទៅប្រទេសកម្ពុជា នាពេលខាងមុខឆាប់ៗនេះ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅ​ និងជំរុញលើការវិនិយោគកសិ-ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here