FASMEC ​ចុះ MoU ជាមួយ​បណ្តាញ​សហគ្រិន​ស្រ្តី​មីយ៉ាន់ម៉ា​ សេចក្តី​ប្រកាស​ព័ត៌​មាន​ផ្លូវការ​

ដោយៈ និស្ស័យ

រ៉ង់ហ្គូនៈ សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងបណ្តាញសហគ្រិនស្ត្រីមីយ៉ាន់ម៉ា(MYANWEN​)​បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ពិធីនេះ បានរៀបចំឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការផ្លូវការ រវាងគ្រឹះ​ស្ថានសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ (កម្ពុជា-មីយ៉ាន់ម៉ា)ដោយផ្តោតសំខាន់លើមុំយុទ្ធសាស្ត្រដូចជា ការផ្លាស់​ប្តូរបទពិ​សោធន៍ និងបច្ចេកវិទ្យា៖ លើកកម្ពស់ការចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងឧត្តមានុវត្តន៍ក្នុងវិស័យអាជីវកម្ម។

ការបង្កើតបណ្តាញធុរកិច្ច (Business Networking) បង្កើនទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ រវាងសហគ្រិននៃប្រទេសទាំងពីរ ដើម្បីស្វែងរកកលានុវត្តភាពវិនិយោគរួមគ្នា។

ការប្រកួតប្រជែង និងការពង្រីកទីផ្សារ៖ បើកច្រកពាណិជ្ជកម្មជាយុទ្ធសាស្ត្រក្នុងការនាំចេញ-នាំចូល និងការពង្រីកវិសាលភាពទីផ្សារនៅក្នុងតំបន់អាស៊ាន។

ព្រឹត្តិការណ៍នេះគឺជាចលករដ៏សំខាន់មួយ ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឱ្យកាន់តែមានភាពស៊ីជម្រៅ ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here