ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា​ចូលរួម​ពិភក្សា​លើ​ “ភាពធន់​នៃសេដ្ឋកិច្ច​ និង​អនាគត​នៃ​បរិយាបន្ន​ហិរញ្ញវត្ថុ”

ដោយៈ ចំណាន

   អាហ្រ្វិកៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) ក្រោមមូលបទ “ភាពធន់នៃសេដ្ឋកិច្ច និងអនាគតនៃបរិយាបន្នហិរញ្ញវត្ថុ”។

កិច្ចប្រជុំនេះធ្វើឡើង ចាប់ពីថ្ងៃទី១-៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចែករំលែកចំណេះដឹង ទស្សនាទាន និងបទពិសោធទាក់ទងនឹងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ដោយឡែក វេទិកាគោលនយោបាយសកល AFI ឆ្នាំ២០២៦ (2026 AFI Global Policy Forum) នេះ មានអ្នកចូលរួមសរុបជាង៨០០រូប ដែលជាថ្នាក់ដឹកនាំធនាគារកណ្តាល អាជ្ញាធរត្រួតពិនិត្យ អាជ្ញាធរបរិយាបន្នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកពី៩០ស្ថាប័ន នៃប្រទេសចំនួន៧៤ នៅគ្រប់ទ្វីបទាំងអស់។

ក្នុងឱកាសនោះ លោកជំទាវ ទេសាភិបាល​ ក៏បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាអំពី “សុខភាពហិរញ្ញវត្ថុ៖ មូលដ្ឋាននៃភាពធន់នៃសេដ្ឋកិច្ច និងអនាគតប្រកបដោយបរិយាបន្ន” ផងដែរ។ លោកជំទាវ ទេសាភិបាល បានចែករំលែកអំពីការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទូទាត់បាគង ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការបង្កើតមជ្ឈមណ្ឌលការពារអតិថិជន​ ដែលជាកត្តាសំខាន់រួមចំណែកដល់ការពង្រឹងសុខភាពហិរញ្ញវត្ថុ។

AFI គឺជាស្ថាប័នពិភពលោកឈានមុខ ក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ ដែលត្រូវបានដឹកនាំដោយបណ្តាធនាគារកណ្តាល និងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុដែលជាសមាជិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here