សម្តេចតេជោ ហ៊ុន សែន ​​ណែនាំឱ្យក្រសួងកិច្ចការនារី​ ជា​អ្នក​មុខ​ការ​លើ​បញ្ហា​សីលធម៌​លើ​បណ្តាញសង្គម ​និង​ស្នើ​ទៅ​តុលាការ​ចាត់វិធានការ​ដោយ​ម៉ឺងមាត់​លើ​សំណុំរឿង​អសីលធម៌​នេះ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងកិច្ចការនារី ជាអ្នកមុខការលើបញ្ហាសីលធម៌លើបណ្តាញសង្គម ដែលកំពុងរីករាលដាល និងបានស្នើបន្តទៅតុលាការចាត់វិធានការឱ្យបានម៉ឺងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គមនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាឱកាសដែលសម្តេចអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំបានប្រាប់ AI ឱ្យធ្វើរូបរវាងខ្ញុំ និងប្រពន្ធខ្ញុំ, ខ្ញុំសុំឱ្យ AI ធ្វើរូបខ្ញុំទៅជាព្រះសង្ឃ បន្ទាប់ទៅប្រាប់ថាសុំឱ្យស្ត្រីម្នាក់នេះ (ប្រពន្ធសម្តេច) ក្លាយទៅជាអ្នកមកថ្វាយបបង្គំព្រះសង្ឃ ស្រាប់តែ AI ស្តាប់មិនចំយ៉ាងមិច ស្រាប់តែចេញមកព្រមានថា សីលធម៍នៅកម្ពុជា គឺហាមឃាត់ស្ត្រី និងបុរស មិនឱ្យជួបគ្នា ចាប់ដៃ ប៉ះពាល់គ្នា ក៏មានគោលការរបស់គេ, Facebook ហ៊ានដាក់តែមិបស្រួលគេព្រមាន រហូតដល់គេផ្តាច់, Tiktok ក៏ដូចគ្នាដែរសារព្រមានរបស់គេចេញមក ហេតុអីបានយើងមិនព្រមធ្វើ ក្រសួងកិច្ចការនារីនាំមុខធ្វើរឿងនឹង ដាក់បណ្តឹងទៅ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅតុលាការ ជួយចាត់ចែងទៅលើសំណុំរឿងទាំងឡាយនៃការរំលោភសីលធម៍សង្គម ពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្តីថ្លៃថ្នូរ និងសីលធម៍សង្គម។

ជុំវិញបញ្ហាសំណុំរឿងនៃការរំលោភសីលធម៍សង្គម ពីសំណាក់ជនមួយចំន​ួនដែលបានបំផ្លាញសេចក្តីថ្លៃថ្នូរ និងសីលធម៍សង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា សូម្បីតែ AI , Facebook និង Tiktok សុទ្ធតែមានគោលការណ៍របស់គេរួចហើយ ហេតុអីយើងមិននាំគ្នាធ្វើរឿងនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here