ដោយៈ ចំណាន
ភ្នំពេញៈ លោករស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុនប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្វព្រមព្រៀង ឥណទានសម្បទានបន្ថែម ដែលមានទឹកប្រាក់សរុបប្រមាណ១១៤លានដុល្លារអាម៉េរិក។
ឥណទានសម្បទាននេះ ប្រើប្រាស់សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។
កំពង់ផែព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងពង្រីកចំណត និងការចូលចតកប៉ាល់ធំៗថ្មីៗ នាពេលអនាគត ដែលផ្តល់ជាមូលដ្ឋានសេដ្ឋកិច្ចដ៏ប្រសើរ សម្រាប់កម្ពុជានាពេលអនាគត៕







