ដោយៈ និស្ស័យ
ភ្នំពេញៈ លោកសួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតជំនាញ ឯកទេសស្តីពី “ការរៀបចំកម្មវិធីអ៊ែបដឹកជញ្ជូនតាមរថយន្តក្រុង” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សានូវចំណុចសំខាន់ៗចំនួនពីរក្នុងការបង្កើតប្រព័ន្ធកម្មវិធីអ៊ែប ដឹកជញ្ជូនតាមរថយន្តក្រុង Bus4All Appនេះឡើង មានដូចជា៖ ១). ការស្វែងយល់ពីគម្រោងរបស់អង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងបរិយាបន្នពិការភាព ក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ តាមរយៈកម្មវិធីក្នុងទូរស័ព្ទចល័ត” ក៏ដូចជាម៉ូឌែលនៃឧបករណ៍ប្រមូលព័ត៌មាន និងវាយតម្លៃ (Bus for All) និង ២). ការចែករំលែកបច្ចុប្បន្នភាពព័ត៌មានដឹកជញ្ជូន និងសមាហរណកម្មជាមួយប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS)៕










