កម្ពុជា ​និង​ជប៉ុនបន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ច្បាប់​ការ​ពារ​បរិស្ថាន

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយ លោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវី (Japan Federation of Shiho-Shoshi Lawyer’s Associations)។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ជាពិសេសលើវិស័យច្បាប់ ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍នៃការអភិវឌ្ឍ ប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក YOSHINORI OZAWA និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការគាំទ្រវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកលោក YOSHINORI OZAWA បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់បរិស្ថាន។

លោកក៏បានបង្ហាញពីបំណង បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការគាំទ្រ លើការអភិវឌ្ឍសមត្ថភាពផ្នែកច្បាប់បរិស្ថាន ដើម្បីរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here