ក្រុមថ្នាក់ដឹកនាំ​វិស័យឯកជន​បើក​កិច្ចប្រជុំ​ពិគ្រោះយោបល់​ស្តីពី​ “ក្របខណ្ឌ​យន្តការ​នៃ​វេទិកា​រាជរដ្ឋា​ភិបាល​-ផ្នែក​ឯក​ជន”

ដោយៈ ចំណាន

ភ្នំពេញៈ អ្នកឧកញ៉ា​ គិត​ ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន (គ.ស.ឯ.រ.ជ)បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ក្របខណ្ឌយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ជាមួយនឹងបណ្តារសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ​ក៏មានការចូលរួមផងដែរពីសំណា​ក់ សមាជិកនៃ (គ.ស.ឯ.រ.ជ) , តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា តំណាងសមាគមធុរកិច្ចអន្តរជាតិ និងអ្នកពាក់ព័ន្ធសរុប៨០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បីពិនិត្យលើការងារមួយចំនួនដូចជា ទី១. ស្តាប់មតិយោបល់ដោយផ្ទាល់ ពីសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច អន្តរជាតិនានា អំពីការចូលរួម និងអាទិភាពនៃការកែទម្រង់ក្នុងយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន (G-PSF) ទី២. កំណត់ជំហររួម របស់បណ្តាសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច អន្តរជាតិ ដើម្បីលើកយកទៅជម្រុញបន្ត តាមទម្រង់រចនាសម្ព័ន្ធផ្លូវការនៃក្រុមការងារផ្នែកឯកជន ក្នុងក្របខ័ណ្ឌG-PSF និងទី៣. ឯកភាពលើក្របខណ្ឌសម្របសម្រួលមួយ ដែលផ្តល់លទ្ធភាពឱ្យសភាពាណិជ្ជកម្ម និងសមាគម ធុរកិច្ច អន្តរជាតិនានា មានសំឡេងកាន់តែខ្លាំង និងរួមគ្នាតែមួយ នៅក្នុងវដ្ដបន្ទាប់នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF)។

សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នផ្លូវការតំណាងឱ្យវិស័យឯកជននៅកម្ពុជា ហើយតាមរយៈក្រុមការងារនៃយន្តការG-PSF ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ មានរយៈពេល២៧ឆ្នាំហើយ ក្រោមសេចក្តីសម្រេចលេខ ៩៧ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈយន្តការនេះ សមាគមពាណិជ្ជកម្ម វិនិយោគិនជាតិ និងអន្តរជាតិ​ និងសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឱ្យចូលរួមជាមួយគ្នាដោយចំហរ និងដោយសេរី ក្នុងន័យស្ថាបនា និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយសហប្រធាន នៃក្រុមការងារទាំង១៦វិស័យ ក៏ដូចជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ក្រោមយន្តការវេទិការាជ
រដ្ឋា​ភិបាល និងវិស័យឯកជន (G-PSF)នេះ។

អ្នកឧកញ៉ា គិត​ ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន (គ.ស.ឯ.រ.ជ) បានលើកឡើងថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា យើងអាចរក្សាប្រទេសកម្ពុជា ជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ក្នុងន័យសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងសម្រេចបាននូវភាពជាដៃគូដ៏មានឥទ្ធិពលមួយ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពគ្នា ដូចជា សុភាសិតមួយឃ្លាបានលើកឡើងថា៖ “រួបរួមយើងរស់ បែកបាក់យើងស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here