ដោយៈ ម៉ាណា
ជប៉ុនៈ ប្រតិភូរដ្ឋបាលខេត្តសៀមរាប ចូលរួមទស្សនកិច្ចសិក្សា ស្តីពីការផ្គត់ផ្គង់ទឹកស្អាត នៅប្រទេសជប៉ុន ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវណាហ្គោយ៉ា សម្រាប់ការអភិវឌ្ឍអនាគត(សមាគម WA-Links)នៅខេត្តអាជី។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក បូ ម៉េងទ្រី អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ស្តីពីការផ្គត់ផ្គង់ទឹកស្អាត នៅប្រទេសជប៉ុន ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវណាហ្គោយ៉ា សម្រាប់ការអភិវឌ្ឍអនាគត(សមាគម WA-Links) នៅខេត្តអាជី ប្រទេសជប៉ុន។
ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងមូយចំនួន ដូចជា
ទី១ ពង្រឹងសមត្ថភាពអ្នកចូលរួម លើការងារគ្រប់គ្រងទឹកស្អាត ទី២- សិក្សាស្វែងយល់អំពីបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃការគ្រប់គ្រងទឹកស្អាតនៅប្រទេសជប៉ុន ទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងភាគីជប៉ុន ក្នុងការរៀបចំ និងអនុវត្តគម្រោងវិស័យទឹកស្អាតនាពេលអនាគត៕








