ចិន​ចេញ​មុខ​ការពារ​កម្ពុជា​ជា​លើក​ដំបូង​បន្ទាប់​ពី​ប្រតិកម្ម​ពី​តៃវ៉ាន់​

ដោយៈ ចំណាន

    ប្រទេសចិនៈ លោក លីន ជៀន ( Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញមកការពារកម្ពុជា ចំពោះការប្រកាន់យកគោលការណ៍ “ចិនតែមួយ ក្រោយពេលដែលកោះតៃវ៉ាន់ រឹតត្បិតទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។

ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានលើកឡើងថា “កោះតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ នេះគឺជាការឯកភាពគ្នា ជាទូទៅនៅ ក្នុងសហគមន៍អន្តរជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការដែលអាជ្ញាធរកោះតែវ៉ាន់ ឆ្លៀតឱកាសប្រើប្រាស់វិធានការ ដើម្បីដាក់សម្ពាធ ទៅលើប្រទេសដទៃទៀតនោះ គឺជាសកម្មភាពប្រឈមមុខដោយចំហ ចំពោះគោលការណ៍ “ចិនតែមួយ​ ដែលជាគោលការណ៍គ្រឹះ នៃទំនាក់ទំនងអន្តរជាតិ ហើយវាបានលាតត្រដាងម្តងហើយ ម្តងទៀតនូវធម្មជាតិដ៏អាក្រក់ ដើម្បីឯករាជ្យភាពតៃវ៉ាន់

លោកសង្កត់ធ្ងន់ថា  ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការគោរពនូវគោលការណ៍ “ចិនតែមួយ” គឺបានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្របំបែករដ្ឋរបស់អាជ្ញាធរកោះតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រឡើយ ហើយនឹងមិននាំទៅរកលទ្ធផលល្អអ្វីនោះទេ។

យើងសូមផ្ញើសារទៅកាន់កោះតៃវ៉ាន់ថា និន្នាការប្រវត្តិសាស្ត្រ គឺមិនអាចបញ្ឈប់បានឡើយ ហើយការចង់ឱ្យ “កោះតៃវ៉ាន់” មានឯករាជ្យ គឺជាផ្លូវទាល់ច្រក

កម្ពុជានឹងដកចេញពីកម្មវិធីលើកលែងទិដ្ឋាការ របស់តៃវ៉ាន់ចំនួនទាំងពីរ រួមមាន គម្រោង Guanhong ដែលមានគោលបំណងសម្រួលនីតិវិធីស្នើសុំទិដ្ឋាការ សម្រាប់ក្រុមអ្នកទេសចរ និងកម្មវិធីវិញ្ញា​បនបត្រអនុញ្ញាតធ្វើដំណើរ (Travel Authorisation Certificate​)ដែលផ្តល់ដល់អ្នកដំណើរ នូវការចូលដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន ក្នុងលក្ខខណ្ឌមួយចំនួន។

ការដកចេញនេះ ពលរដ្ឋកម្ពុជានឹងលែងមានសិទ្ធិប្រើប្រាស់កម្មវិធីទាំងពីរនេះ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here