រដ្ឋមន្រ្តី​សាធារណការ​ពិភាក្សា​ជាមួយ​ភាគីកូរ៉េ​លើការ​អនុវត្ត​សាកល្បង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឆ្លាត​វៃ​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Choi Jung-Won តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ពិភាក្សាលើការអនុវត្តសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (Big Data) នៅកម្ពុជា និងស្វែងយល់ពីលទ្ធភាពនៃការបន្តអនុវត្តគម្រោងនេះនៅតាមផ្លូវជាតិសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here