ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងចំនួន២ បានធ្វើពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
ពិធីចុះអនុស្សរណៈនាពេលនេះមានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែក កាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់៕









