អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ​គំរោង​វិនិយោគ​ចំនួន​២​នៅ​ក្រុងកំពង់សោម​

ដោយៈ ម៉ាណា

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំដោយលោកឡុង ឌីម៉ង់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ​។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំង ស្នើសុំចុះបញ្ជីគម្រោ​ងវិនិយោគ បង្កើតរោងចក្របោះពុម្ពខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក និងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និងក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)​ ចំនួន១៤សំណើ និងបានចុះបញ្ជីជាបន្តបន្ទាប់ជូនម្វាស់សំណើចំនួន១២គម្រោង ដោយគោរពតាមក្របខណ្ឌពេលវេលា មិនលើសពី២១ថ្ងៃ។

ក្នុងនាមជាអនុប្រធានអនុ គណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។

ជាមួយគ្នានឹងការជំរុញឱ្យម្ចាស់ទីតាំង ដែលជាបណ្តុំរោងចក្រសហគ្រាស អភិវឌ្ឍទីតាំងរបស់ខ្លួន ទៅជាសួនឧស្សាហកម្ម។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំង២ ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃទៀត ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ។

រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here