អនុ​គណៈ​កម្មាធិការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​ពិនិត្យ​ និង​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​

ដោយៈ ម៉ាណា

ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន៥គម្រោង។

គម្រោងវិនិយោគទាំង៥រួមមាន ១.រោងចក្រផលិតក្តារបន្ទះ MU.YU DECORATION MATERIAL CO., LTD. នៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។២. រោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក D.B. GOLD IMPORT & EXPORT CO., LTD. នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. រោងចក្រផលិតក្តារបន្ទះ CAMBODIAN DONGDA WOOD CO., LTD. នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់
៤. រោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់បោះជំរុំ HONGRUNFA (CAMBODIA) MACHINERY CO., LTD. នៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។

៥. រោងចក្រផលិតបំពង់ដែកគ្រប់ប្រភេទ ស័ង្កសី និងសម្ភារៈសំណង់បន្ទាប់បន្សំ JINDELE TECHNOLOGY PIPE INDUSTRY CO., LTD. ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

គម្រោងវិនិយោគទាំង៥នេះ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីធានាឲ្យបាននូវតុល្យភាព រវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន-សង្គមប្រកបដោយនិរន្តរភាព។

ស្របគ្នានេះ លោកអភិបាលរង បានឱ្យតំណាងក្រុមហ៊ុនទាំងអស់លើកឡើងពីបញ្ហាប្រឈមនានា ដែលរំខានដល់ការអនុវត្តគម្រោង ព្រមទាំងសំណូមពរ ឱ្យបន្តទាក់ទាញអ្នកវិនិយោគដទៃទៀត ឱ្យងាកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here