ក្រុមមន្រ្តីបើកកិច្ចប្រជុំដើម្បីរៀបចំសិក្ខាសាលាកែទម្រង់មុតស្រួច

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងវិស័យឯកជនបានបើក កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈដ៏សំខាន់មួយ នៃក្រុមការងារលេខាធិការដ្ខានសម្របសម្រួលក្រុមការងារ នៃ គ.ស.ឯ.រ.ជ នៃសភាពាណិជ្ជកម្មកម្ពុជា តំណាងផ្នែកឯកជន និង គ.ស.រ.ជ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋាភិបាល និង ក្រុមការងារ CAPRED និងមន្ត្រីនៃ កអក និងសភាពាណិជ្ជកម្មកម្ពុជាជាច្រើរូបផងដែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះដែលសហដឹកនាំដោយ លោកយុន ហេង អគ្គលេខា​ធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខា​ធិការ​ដ្ឋា​ន គ.ស.រ.ជ និងឧកញ៉ាបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពា​ណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន គ.ស.ឯ.រ.ជ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សា និងសម្របសម្រួលលើការងារបច្ចេកទេស និងបែងចែកតួនាទីភារកិច្ច ដើ​ម្បីត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមគ្នានាពេលខាងមុខឱ្យទទួលបានជោគជ័យ។

ឧកញ៉ាបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមការងារបច្ចេកទេសនៃផ្នែកឯកជន និងក្រសួង-ស្ថាប័នដៃគូរបស់រាជរដ្ឋាភិបាល និង ក្រុមការងារ CAPRED បានរៀបចំចងក្រងរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥។

លោកបញ្ជាក់ថា “នេះបង្ហាញឲ្យឃើញបពីការរួមគ្នា យ៉ាងសកម្មក្នុងការជម្រុញយន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ឱ្យមានដំណើរការទៅមុខប្រកបដោយផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មជ្ឈដ្ឋានធុរកិច្ច និងវិនិយោគនៅកម្ពុជា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here