ក្រុមការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​ការ​នាំចេញ ​និង​កិច្ច​សម្រួលពាណិជ្ជកម្ម​​រដ្ឋ ​និង​ឯកជន​ជួប​ជជែក​លើ​បញ្ហា​ថ្មីៗ​ជា​ច្រើន​

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពសហដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាង ជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជនដែលជាសមាជិកនៃក្រុមការងារ “ឆ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ក៏ដូចជា ការគិតគូរសម្របសម្រួលបន្ថែម លើផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

បន្ថែមពីលើនេះ កិច្ចប្រជុំក៏នឹងពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារនះ ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩ កន្លងទៅនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងផ្នែកឯកជនរួមមាន៖ ១ បញ្ហាថ្លៃសេវាក្នុងការបង្កើតUser & Password លើកដំបូង ២. បញ្ហា Template ក្នុងការផ្ទេរភាគហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម ៣. បញ្ហាការបង់ថ្លៃសេវាសម្រាប់ការស្នើសុំនៅក្នុងប្រព័ន្ធ CamDX, ៤. បញ្ហាក្នុងការចុះបញ្ជី Trademark។

៥. បញ្ហាក្នុងការស្នើសុំបិទក្រុមហ៊ុនក្នុងប្រព័ន្ធ CamDX, ៦. ការចុះបញ្ជីអាជីវកម្ម និងស្ថានភាពពន្ធរបស់សិប្បករ និងហាងលក់វត្ថុចម្លាក់សម្រាប់ការនាំចេញ, ៧. បញ្ហាទាក់ទងនឹងក្រសួង ស្ថាប័នដែលភ្ជាប់១០០% ជាមួយ CNSW និងក្រសួងនៅតែប្រើ Hybrid, ៨. សំណើសុំលើកលែងការប្រមូលថ្លៃភាស៊ី លើរថយន្តដឹកទំនិញរបស់រោងចក្រ, ៩. ការបកស្រាយមានកំណត់ នៃការគ្រប់ដណ្តប់វិស័យសម្លៀកបំពាក់ រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here