សាស្រ្តាចារ្យ​ល្បី​ឈ្មោះ​ជប៉ុន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​

ដោយៈ ម៉ាណា

    ជប៉ុនៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Haruhiko Kuroda សាស្រ្តាចារ្យជាន់ខ្ពស់ សាកលវិទ្យាល័យ GRIPS នៃប្រទេសជប៉ុន និងជាអតីតទេសាភិបាល ធនាគារកណ្តាលជប៉ុន។

ក្នុងជំនួបនេះ លោកជំទាវ និងលោកសាស្ត្រាចារ្យ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ រូបិយវត្ថុឌីជីថលរបស់ធ នាគារកណ្តាល សក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះ លោកសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ចំពោះដំណើរអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក និងបានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាកត្តាអំណោយផលសម្រាប់កម្ពុជាក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត។

លោកសាស្រ្តាចារ្យបានរំលេច ពីការរក្សាបានស្ថិរភាពនយោបាយ និងកត្តាស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន។

លើសពីនេះ លោកក៏បានលើកសសើរចំពោះការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងប្រព័ន្ធទូទាត់កម្ពុជា ជាក់ស្តែង ប្រព័ន្ធបាគង ដែលបានរួមចំណែកកាត់បន្ថយ ចំណាយប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណ ដែលលោកសាស្ត្រាចារ្យបានឆ្លៀតពេលវេលាជួបពិភាក្សា និងផ្តល់ទស្សនាទានល្អៗ ព្រមទាំងបានបង្ហាញ ពីសុទិដ្ឋិនិយមរបស់លោក មកលើសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ក៏ដូចជាសាកលវិទ្យាល័យ GRIPS ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត នាពេលកន្លងមក៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here