គយបផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រាបការរត់គេចពន្ធ

ដោយៈ ចំណាន

    ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ វិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពិធីនេះក៏មានការចូលរួម សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមធុរកិច្ច ជាតិ-អន្តរជាតិ និងភ្នាក់ងារជើងសារគយ មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងពិធីនេះក៏មានការធ្វើ “បទបង្ហាញស្តីពី “វិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់ ការអនុវត្តក្នុងឆ្នាំ២០២៦” និងវគ្គសំនួរ& ចម្លើយផងដែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here