ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជាសមាជោកRCEPសម្រេចបានជាង១១ពាន់លានដុល្លារក្នុងត្រីមាសទី១

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាសមាជិក ​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ​​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់​១១,២៦ ពាន់​លានដុល្លារ​ នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ​ ២០២៦។

ទំហំនេះ​កើន​ឡើង​៦៤% ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ នៅ​ឆ្នាំ​ ២០២៥។ ​នេះ​បើ​យោង​តាម​របា​យ​ការណ៍ ​របស់​ក្រសួង​ពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានឲ្យដឹងថា ​ ​គិត​ចាប់​ពី​ខែមករា​ ដល់​ខែមីនា​ ២០២៦ ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មានតម្លៃ២,៨២ ​ពាន់​លានដុល្លារ​ កើន ៤,២២% ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមា​ជិក​ឈាន​មុខ​គេ​ទាំង៥របស់RCEP រួមមាន​វៀតណាម ​ចិន ​ជប៉ុន ​ថៃ សិង្ហបុរី។ ចំណែក​ឯការ​នាំ​ចូល​ពី​ប្រទេស​ជាសមាជិក ​មានទឹកប្រាក់​ប្រមាណ ៨,៤៤ពាន់លានដុល្លារ កើន​ឡើង​២៤,២៤%។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ​លឹម ​ហេងបានមានប្រសាសន៍ឲ្យដឹងថា ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយដៃគូប្រទេសអាសិប ​បន្តមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។​

ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា ​យន្តការក្នុង​ការជំរុញ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជារួមមាន​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​កិច្ចព្រម​ព្រៀងសេដ្ឋកិច្ចដ៏ទូ​លំទូលាយ​ក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ ​និងប​ង្កើនភាព​ទុកចិត្តជា​ដៃគូពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here