រដ្ឋាភិបាលកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា

ដោយៈ ចំណាន

    ប្រទេសចិនៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន និងភាគីចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី ស្តីពី “កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា ដែលបានចុះហត្ថលេខា ក្រោមអធិបតីភាពលោកខ្វៃ អាទិត្យា អនុរដ្ឋលខាធិការ និងលោកឈីត ឌី អគ្គនាយករង នៃក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះ ក៏មានការចូលរួមពីក្រុមហ៊ុនរៀបចំផែនការ រចនាធនធា​នដីធ្លីGuangxi តំណាងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធលោក ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រី ថ្នាក់ដឹកនាំ និងសហការីជាច្រើនរូបទៀតនាទីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ខែមីនា ឆ្នាំ២០២៦​។

លោក ឈីត ឌី អគ្គនាយករង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុយយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងបរិស្ថានដែលស្រឡាញ់និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។

លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នា បង្កើតជាប្រវត្តិសាស្ត្រ នៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។

តាងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្លួនផ្ទាល់លោកខ្វៃ អាទិត្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានរួមចំណែកដ៏មានសារៈសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់  គឺការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។

ភាគីទាំងពីរនឹងសិក្សាអំពីតម្រូវការ គោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេស របស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបសាធារណៈរដ្ឋប្រជាមានិតចិន។

ក្រសួងបរិស្ថានកម្ពុជាសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានប្រែក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង ដែលគម្រោងកិច្ចសហប្រតិបត្តិការនេះ នឹងមានការផ្លាស់ប្តូរបទពិសោធន៍ រវាងភាគីទាំងពីរ ឱ្យកាន់តែទូលំទូលាយ ជាពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យា រូបភាពផ្កាយរណប ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព នឹងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here