ថ្នាក់ដឹកនាំNBCបង្ហាញវត្តមាននៅក្នុងសន្និសីទអន្តរជាតិប្រទេសឥណ្ឌាជាមួយការបង្ហាញពីវឌ្ឍនភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ ចំណាន

    ឥណ្ឌាៈ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និបាតស្តីពីភាពធន់នៃទុនបម្រុងអន្តរជាតិ លើកទី១ ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងបណ្តាធនាគារកណ្តាល”។

ក្នុងកិច្ចពិភាក្សានេះ លោក ឡុង វីបុណ្យឫទ្ធ បានមានប្រសាសន៍ពីការវិវត្តនៃនិន្នាកាសកល និងការធ្វើពិពិធកម្មទ្រព្យសកម្ម និងរូបិយប័ណ្ណ ដែលក្នុងនោះលោកសង្កេតឃើញ ពីកំណើននៃការធ្វើពិពិធកម្មទៅវិនិយោគមាស ទ្រព្យសកម្មជាប្រាក់អឺរ៉ូ និងប្រាក់យ៉ន់ចិន ខណៈវិនិយោគិនខ្លះទៀត នៅមិនទាន់មានជំហរច្បាស់លាស់នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ត្រង់ចំណុចនេះលោកយល់ឃើញថា ការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាល នឹងក្លាយជាឱកាសក្នុងការជួយគ្នាទៅវិញទៅមកនៅពេលមានវិបត្តិ និងជាពិសេសអាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ផងដែរ។

ក្នុងឱកាសនោះ លោកក៏បានចូលរួមជាមតិមួយចំនួនទាក់ទងនឹងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ រួមមាន៖ i/-ស្នើឱ្យធនាគារកណ្តាលក្នុងតំបន់ងាកមកធ្វើពិពិធកម្មទ្រព្យសកម្មក្នុងតំបន់ ii/-សិក្សាស្រាវ​ជ្រា​វ​លើប្រធានបទរួមស្តីពីក) ការវិនិយោគក្នុងតំបន់លើសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណសង្គម ខ) ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំនួយការងារគ្រប់គ្រងទុនបម្រុង។ គ) អភិវឌ្ឍក្របខណ្ឌសម្រាប់គ្រប់គ្រងហានិភ័យ និង iii/-បង្កើតក្រុមការងារជំនាញ ដើម្បីសិក្សានិងជំរុញការងារនេះ និងប្រធានបទផ្សេងទៀត ដែលជាចំណាប់អារម្ម​ណ៍រួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here