ក្រសួងនិងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េគ្រោងរៀបចំបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំនៅទូទាំងប្រទេស

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកយ៉ង សាំង កុមារ អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធជួបប្រជុំ  ជាមួយតំណាងអង្គការ KOICA ពិភាក្សាពី”គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់​ទូទាំងប្រទេស”។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋលេខាធិការ បានណែនាំលើការរៀបចំផែនកា​រ​បណ្តុះ​បណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់នៅឆ្នាំ២០២៦ ដោយបានកំណត់​នូវចំណុច​មានដូចជា៖ ១. ធ្វើការរៀបចំមេរៀនបណ្តុះបណ្តាល(Curriculum) ឱ្យបានចប់​សព្វគ្រប់ត្រឹមខែមិថុនា ឆ្នាំ២០២៦ ២.ដំណើរការបណ្តុះបណ្តាល ​ចាប់ធ្វើពីខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះផ្តោតទៅលើ ក្រុមប្អូនៗមន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលសមត្ថភាព​នៅមានកម្រិត ចាប់ផ្តើមពីប្រធានបទ “ប្រសិទ្ធភាព និងនិរន្តរភាព​នៃ​ការ​ប្រើប្រាស់​ធាតុចូល​កសិកម្ម” និងមូលដ្ឋានគ្រឹះនៃផលិតកម្មកសិកម្ម​សំខាន់ ​ទៅតាម​តម្រូវការ​អាទិភាព​របស់ឃុំនីមួយៗ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here