ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាស្តីវិស័យនាំចេញកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានរៀបចំវេទិកាស្តីពី វិស័យនាំចេញកម្ពុជា ក្រោមមូលបទ “ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្តង់ដារគុណភាពនិងទីផ្សារអន្តរជាតិ”។

វេទិកានេះ ធ្វើឡើងក្រោមអធិតបីភាព លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគាធិការ និង លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពប្រកួតប្រជែងនៃការនាំចេញកម្ពុជា និងភ្ជាប់អាជីវកម្ម ក្នុងស្រុកទៅកាន់ទីផ្សាពិភពលោក ដោយផ្តោតលើការបង្កើនកិត្យា​នុភាពដល់អ្នកនាំចេញកម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ តាមរយៈការបង្កើនការយល់ដឹងរបស់ពួកគេអំពីស្តង់ដារ វិញ្ញាបនបត្រ និងអនុលោមភាពទីផ្សារ។

បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញ ដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោ​បាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗរួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here