ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ រមណីយដ្ឋានកំពតឋានសួគ៌ បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត និងសំរាកលំហែរកាយក្នុងឳកាសបុណ្យ ចូលឆ្នាំសាកល ជាមួយនឹងផ្ទះបឹងហ្កាឡូយ៉ាងប្រណីត សួនផ្កាឈូករ័ត្ន ទូកជិះកំសាន្តតាមដងព្រែកជាដើម។
បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួនទៀត ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។
កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។
លោកឧកញ៉ានួន អកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។
លោកបានមានប្រសាសន៍ថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រីជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។
លោក ឧកញ៉ា នួន អក ខេត្ដកំពតបានឱ្យដឹងថា “ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ” ។
តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋានបែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយដី នៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។
លោកបន្តថាកំ “ពតមានតំបន់លាក់ខ្លួននិងតំបន់ថ្មីៗជាច្រើន ដែលមិនទាន់មានគេស្គាល់នៅឡើយមានដូចជាកំពតឋានសួគ៌ជាដើម” ។
ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ ដុល្លារទៅ៣៥ដុល្លារក្នុងមួយយប់។
លោកក៏បានលើកឡើងដែរថា រមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់ ៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។
#សូមស្វាគមន៍មកកាន់រមណីយដ្ឋាន កំពតឋានសួគ៌ ០១០ ៩៩៩ ៦៥៨ ០៧៧ ៩៩៩ ៦៥៨ សូមអរគុណ៕