ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាជាមួយភាគីអាល្លឺម៉ង់លើកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខ។
កិច្ចពិភាក្សាចចារនេះ ធ្វើឡើងរវាងលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោកជំទាវChristina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(BMZ) បានដឹកនាំកិច្ចចរចាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីលោកStefan Anton Masserer ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំក្រកម្ពុជា តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។
គោលដៅចម្បងនៃកិច្ចចរចារឋ ផោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទ្វេរភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងទី២ ពិនិត្យលើវិស័យអាទិភាពនានា និងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត៕










