ក្រសួងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្ត្រក្នុងការធានាភាពធន់ នៃវិស័យទេសចរណ៍ប្រឈមនឹងបញ្ហា ដែលកើតមានឡើងពីជម្លោះព្រំដែន កម្ពុជា ថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក ក.ផ.ផ. ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ ក.ផ.ផ. ឆមាសទី១ឆ្នាំ២០២៥ និងដាក់ចេញនូវផែនការសកម្ម​ភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវផែនការចំពោះមុខ សំដៅធានាភាពធន់នៃវិស័យទេសចរ​ណ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here